សម្ដេចតេជោ ហ៊ុន សែន ៖ រដ្ឋាភិបាលថៃ មិនត្រឹមតែកុហកពលរដ្ឋកម្ពុជាទេ តែកុហកទាំងប្រជាជនថៃ និងពិភពលោកទៀត

(ព្រៃវែង)៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋមន្ដ្រីការពារជាតិស្ដីទីរបស់ថៃ ថា មិនមានការបិទច្រកព្រំដែនទេ គឺគ្រាន់តែកែសម្រួលពេលវេលា។ សម្ដេចតេជោ ចោទសួរថា តើនិយមន័យថា បើក តែកែសម្រួលពេលវេលា មានន័យយ៉ាងដូចម្ដេច តើវាខុសគ្នាត្រង់ណា?

សម្ដេចថា ដូច្នេះដើម្បីកុំឱ្យមានភាពអាម៉ាស់ សូមអ្នកប្រាប់ទៅប្រជាជនអ្នកខ្លួនឯងទៅត្រង់ចំនុចនេះ ព្រោះកម្ពុជា មិនខ្វល់ថា បិទ ឬកែសម្រួលពេលវេលាទេ អ្វីដែលកម្ពុជាចង់បាន គឺការវិលទៅសភាពដើម មុនថ្ងៃទី០៧ មិថុនា មិនចាំបាច់សុំចរចានាំស្មុគស្មាញ ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង បុគ្គលិកអប់រំ សាស្ត្រាចារ្យ សិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៃមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅក្នុងសាកលវិទ្យាល័យជាតិ ជាស៊ីម កំចាយមារ ស្រុកកំចាយមារ ខេត្តព្រៃវែង ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner