សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅរាជរដ្ឋាភិបាលថា ចាប់ពីពេលនេះ ឈប់ទិញអគ្គិសនី អ៊ីនធឺណែត ប្រេងឥន្ធនៈ និងឧស្ម័នរបស់ថៃ

(ព្រៃវែង)៖ សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅរាជរដ្ឋាភិបាលថា ចាប់ពីពេលនេះតទៅ ឈប់ទិញដាច់ខាតចំពោះអគ្គិសនី អ៊ីនធឺណែត ប្រេងឥន្ធនៈ និងឧស្ម័នរបស់ថៃ។ ការប្រកាសបែបនេះ គឺដើម្បីបង្ការនាពេលខាងមុខមានបញ្ហាជាមួយគ្នា គេនឹងមានការគំរាមកំហែងដល់កម្ពុជាទៀត។

សម្តេចតេជោ បន្តថា ប៉ុន្មានថ្ងៃកន្លងទៅនេះ ភាគីថៃ បានលួចដឹកប្រេងតាមផ្លូវទឹកចូលមកកម្ពុជា ប៉ុន្តែត្រូវបានទាហានជើងទឹកកម្ពុជាបណ្តេញចេញទៅវិញ ។

ជាមួយនេះ សម្តេចតេជោ ហ៊ុន សែន បានផ្ដាំផ្ញើថា រឿងកុនថៃ ល្មមបញ្ឈប់ការបញ្ចាំងនៅកម្ពុជាហើយ។ រឿងកុនថៃនេះ បានបិទម្តងហើយ កាលពីឆ្នាំ២០០៣ ហើយរហូតដល់ឆ្នាំ២០០៦ ២០០៧ ទើបឱ្យបញ្ចាំងឡើងវិញ ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង បុគ្គលិកអប់រំ សាស្ត្រាចារ្យ សិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៃមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅក្នុងសាកលវិទ្យាល័យជាតិ ជាស៊ីម កំចាយមារ ស្រុកកំចាយមារ ខេត្តព្រៃវែង ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner