សម្តេចតេជោ ហ៊ុន សែន ៖ ខាងនោះអ្នកលេង ខាងនេះអ្នកមែន
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
(ព្រៃវែង)៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ខាងនោះអ្នកលេង ខាងនេះអ្នកមែន ខាងនោះបានគំរាម ខាងនេះធ្វើមែន គំរាមកាត់អ៊ីនធើរណេត កម្ពុជាកាត់មុន, គំរាមកាត់ភ្លើង កម្ពុជាកាត់មុន, គំរាមឈប់លក់ប្រេង ឬឧស្ម័ន ខាងនេះឈប់ទិញមុន ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង បុគ្គលិកអប់រំ សាស្ត្រាចារ្យ សិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៃមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅក្នុងសាកលវិទ្យាល័យជាតិ ជាស៊ីម កំចាយមារ ស្រុកកំចាយមារ ខេត្តព្រៃវែង ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ សួង ពិសិដ្ឋ






ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។