ឯកឧត្តមរដ្ឋលេខាធិការ ម៉ម អំណត់ បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍សិក្សានៅប្រទេសជប៉ុន និងប្រទេសហុងគ្រី
អត្ថបទដោយ៖
ង៉ាន់ ទិត្យ
(ភ្នំពេញ)៖ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការ ក.ប.ទ. បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ ចំនួន៣៩រូប ដែលបន្តការសិក្សានៅប្រទេសជប៉ុន និងប្រទេសហុងគ្រី ដើម្បីផ្តល់អនុសាសន៍ជូននិស្សិត មុននឹងចេញទៅបន្តការសិក្សានាពេលខាងមុខ។

ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនអំពីវឌ្ឍនភាពការងាររបស់ក្រសួង ការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកឌីជីថល។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋលេខាធិការ បានជូនពរឱ្យនិស្សិតទាំងអស់មានសុខភាពល្អ ទទួលបានជោគជ័យក្នុងការបន្តសិក្សា ដើម្បីយកចំណេះវិជ្ជាវិលត្រឡប់មកបម្រើការងារនៅមាតុប្រទេសវិញ៕
ដោយ ៖ ង៉ាន់ ទិត្យ





ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។