វីដេអូ៖ កាលពី៧៤ឆ្នាំមុន ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ជាថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

បច្ចុប្បន្ន ប្រជាពលរដ្ឋកម្ពុជាទាំងមូល បាននិងកំពុងរីករាយទទួលបាននូវផ្លែផ្កានៃសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំមកនេះ ដែលទាំងអស់នេះ បានមកពីការតស៊ូលះបង់គ្រប់បែបយ៉ាងរបស់ថ្នាក់ដឹកនាំ ឥស្សរជន និងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា។ បើទោះបីជាមានអ្នកមួយចំនួនមិនពេញចិត្ត មិនទទួលស្គាល់ក្តី ប៉ុន្តែការលះបង់ទាំងនេះ គឺជាសច្ចធម៌ប្រវត្តិសាស្ត្រមួយដែលមិនអាចប្រកែកបាន។

គណបក្សប្រជាជនកម្ពុជា បានកសាងប្រវត្តិសាស្ត្រមួយពោរពេញដោយការលះបង់ឥតរួញរា ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ក្នុងការតស៊ូដើម្បីឯករាជ្យ សន្តិភាព និងការអភិវឌ្ឍរបស់ប្រទេស។ គណបក្សប្រជាជនកម្ពុជា ជាអាវក្រោះយ៉ាងរឹងមាំសង្គ្រោះ ការពារជាតិ និងប្រជាជនឆ្លងកាត់ឧបសគ្គ សមរភូមិយ៉ាងច្រើនរាប់មិនអស់ ជាពិសេសសង្គ្រោះជាតិ មាតុភូមិ និងប្រជាជនចេញពីសមុទ្ទឈាម ទន្លេទឹកភ្នែក ភ្នំឆ្អឹង និងផេះផង់នៃសង្គ្រាម ពីរបបយង់ឃ្នងខ្មែរក្រហម ហើយបានបុកគ្រឹងយ៉ាងរឹងមាំក្នុងការធានាបាននូវសិទ្ធិសេរីភាព សន្តិភាពពេញលេញ ឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង និងការអភិឌ្ឍ។ 

ជារួម គណបក្សប្រជាជនកម្ពុជា គឺអ្នកបម្រើប្រជាជនយ៉ាងស្មោះស្ម័គ្រ ហើយក៏ជាខ្នងបង្អែកយ៉ាងរឹងមាំពោរពេញដោយភាពកក់ក្តៅ និងក្តីសង្ឃឹមពិតប្រាកដរបស់ប្រជាជនកម្ពុជា​ ក្នុងការដឹកនាំជាតិ និងប្រជាជន បន្តឈានឆ្ពោះទៅមុខលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ទៅរកអនាគតដ៏រុងរឿងត្រចះត្រចង់ជាអមតៈ។

___________________________

ស្រាវជ្រាវដោយ៖ សច្ចធម៌ប្រវត្តិសាស្រ្ត

To all social media: https://t.me/cambotory

#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #៦០វិនាទីនៃប្រវត្តិសាស្រ្ត #ប្រវត្តិ #ខួបគណបក្ស #ខ្ញុំ៧៤ #រុងរឿងជាអមតៈ

លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង ប្រធានផ្នែកផ្សព្វផ្សាយ នៃសច្ចធម៌ប្រវត្តិសាស្រ្ដ
ads banner
ads banner
ads banner