គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បូកសរុបការងារឆមាសទី១ និងលើកទិសដៅអនុវត្តបន្ត

អត្ថបទដោយ៖
Kimsean Sok

កំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន សមាជិកគណៈអចិន្ត្រៃយ៍​នៃគណៈ​កម្មា​ធិការ​កណ្ដាល និងជា​ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះ​មូលដ្ឋាន​ខេត្តកំពង់ឆ្នាំងបានក្រើនរំលឹកដល់សមាជិកសមាជិកា និងមន្ត្រីគណបក្សត្រូវចុះ​មូលដ្ឋាន​ឱ្យដល់គ្រប់ទីកន្លែង ដើម្បីដឹងសុខទុក្ខ ប្រជាពលរដ្ឋ ក៏ដូចជាតម្រូវការឬ សំណូមពរ​ផ្សេងៗរបស់ពួកគាត់  ។ 

ឯកឧត្តមបណ្ឌិតសភាចារ្យមានប្រសាសន៍បែបនេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្ស ឆមាសទី១ និងលើកទិសដៅបន្ត របស់គណបក្សកាលពីព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ ២០២៥។ឯកឧត្តម អ៊ុក រ៉ាប៊ុន បន្តថា រាល់​តម្រូវការនិងសំណូមពរ របស់ប្រជាពលរដ្ឋទោះបាន ឬមិនបាន ត្រូវផ្ដល់ដំណឹងត្រឡប់ឱ្យ​គាត់បានដឹង​ត្រឹមរយៈពេល ២ ឬ៣ថ្ងៃកុំឱ្យគាត់ទន្ទឹងរង់ចាំយូរ ។សូមបន្តយកចិត្តទុកដាក់​បង្ក្រាបបទល្មើស មានដូចជា បទល្មើសនេសាទ បទល្មើសព្រៃឈើ បទល្មើស​ល្បែងស៊ីសង គ្រប់ប្រភេទ ពិសេសល្បែងអនឡាញ។សូមយកចិត្តទុកដាក់បង្ក្រាប​បទល្មើស​ញៀន និងចូលរួមគោរពច្បាប់ចរាចរណ៍។

យោងតាមរបាយការណ៍ដែលអានដោយ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធាន​គណៈ​កម្មាធិការគណបក្សប្រជា​ជន​កម្ពុជា ខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា ថ្នាក់ដឹកនាំ សមាជិកសមាជិកា គណបក្សទូទាំងខេត្ត​សូមសម្ដែងនូវ​ការគាំទ្រ​ពេញទំហឹងចំពោះ​សម្ដេចធិបតី ហ៊ុន ម៉ាណែត លើសេចក្តីថ្លែង​ការណ៍​របស់​រាជរដ្ឋាភិបាល​ក្នុង​អង្គ​សមាជរដ្ឋសភា និងព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោហ៊ុនសែន ចំពោះការដោះស្រាយបញ្ហា ប្រាសាទតាមាន់ធំ តាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ៕

ដោយ៖សុខ គឹមសៀន

ads banner