ព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» ក្រោមប្រធានបទ «រួមគ្នាថែរក្សាបរិស្ថាន និងធនធានធម្មជាតិ» ចាប់ផ្តើមចុះឈ្មោះ និងពិនិត្យប្រព័ន្ធសុវត្ថិភាព

អត្ថបទដោយ៖
Kien Sereyvuth

ព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» ក្រោមប្រធានបទ «រួមគ្នាថែរក្សាបរិស្ថាន និងធនធានធម្មជាតិ» ដែលរៀបចំដោយក្រុមហ៊ុន Kara កម្ពុជា សហការជាមួយក្រសួងបរិស្ថាន រួមជាមួយសហព័ន្ធកីឡាយានយន្តកម្ពុជា និងដៃគូមួយចំនួនទៀត។

លោក សោម កុសល អ្នកចាត់ការទូទៅការប្រណាំង Khmer Rally Raid បានឲ្យដឹងថា គណៈកម្មការរៀបចំការប្រកួតបានធ្វើការចុះឈ្មោះ និងត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពដល់ក្រុមប្រណាំងទាំងម៉ូតូ និងយានយន្ត ដើម្បីត្រៀមចេញដំណើរនៅថ្ងៃស្អែក ឆ្លងកាត់ខេត្តចំនួន៣ រួមមាន៖ ខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តសៀមរាប លើចម្ងាយផ្លូវសរុបប្រមាណជាង៦២៤គីឡូម៉ែត្រ ពិសេសគឺនឹងឆ្លងកាត់តំបន់ការពារដែនជម្រកសត្វព្រៃ «ព្រៃឡង់» និងដែនជម្រកសត្វព្រៃ «បឹងព្រែក» ដែនជម្រកសត្វព្រៃ «ព្រៃព្រះរកា» នៅខេត្តព្រះវិហារ ហើយបន្តទៅខេត្តសៀមរាប ក្រុមកីឡាករនឹងត្រូវឆ្លងកាត់តំបន់ឧទ្យានជាតិភ្នំគូលែន និងតំបន់ការពារធម្មជាតិជាច្រើនទៀត។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» ក្រោមប្រធានបទ «រួមគ្នាថែរក្សាបរិស្ថាន និងធនធានធម្មជាតិ» ឆ្នាំ២០១៩នេះ មានម៉ូតូប្រណាំងចំនួន២០គ្រឿង រថយន្ត២១គ្រឿង ក្នុងនោះរថយន្តប្រណាំងកីឡាករជាតិចំនួន១៥គ្រឿង អន្តរជាតិចំនួន៤គ្រឿង និងរថយន្តជំនួយគ្រឿងបន្លាស់ចំនួន២គ្រឿងផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner