តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យអញ្ជើញសួរសុខទុក្ខកម្លាំងវរនគរបាលការពារព្រំដែនគោក

បន្ទាយមានជ័យ ៖ឯកឧត្តម សេរី កុសល តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមាន​ជ័យនិងក្រុមការងារ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញសាក​សួរសុខ​ទុក្ខ​កម្លាំងវរនគរបាលការពារព្រំដែនគោកដែល​កំពុងឈរជើងនៅជួរ​មុខក្នុង​ភូមិសាស្ត្រ​ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនេះឯកឧត្តម សេរី កុសល បានសម្ដែងនូវការកោតសរសើរនិងគោរព​ចំពោះទឹកចិត្តដ៏អង់អាចក្លាហាន​របស់នាយនគរបាល ពលនគរបាលនៃ​វរនគរបាល​ព្រំដែនគោកព្រំដែនទាំងអស់ដែលបានបូជាសាច់ស្រស់ឈាមស្រស់​បំពេញ​ភារកិច្ចការពារបូរណភាពទឹកដីមិនឱ្យសត្រូវឈ្លានពានបាន។

ក្នុងឱកាសដដែលនេះឯកឧត្តម សេរី កុលស និងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន​ស្រុកភ្នំស្រុក ក៏បាននាំយក​អំណោយ ជាថវិកានិងគ្រឿងឧបភោគ បរិភោគមួយ​ចំនួនធំទៅផ្តល់ជូនដល់កម្លាំងវរនគរបាលការពារព្រំដែន​គោក​ចំនួន៤ផងដែរ៕


ដោយ៖ គៀន ច័ន្ទហ៊ីន

ads banner