ឧត្តមសេនីយ៍ត្រី ស៊ីម សន៖ សុខសន្តិភាពធ្វើឱ្យមានការរីកចម្រើនទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ

អត្ថបទដោយ៖
ឈឹម សុផល

(ព្រៃវែង)៖ ឧត្តមសេនីយត្រី ស៊ីម សន បានលើកឡើងថា សុខសន្តិភាព ដែលកម្ពុជាទទួលបាននាពេលបច្ចុប្បន្ននេះធ្វើឱ្យកម្ពុជា យើងមានពេលវេលាគ្រប់គ្រាន់នៅក្នុងាការងារអភិវឌ្ឍសេដ្ឋកិច្ចជាតិ ទៅតាមទិសដៅផែនការដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល។ លោកបន្ថែមថា ជាក់ស្តែងវិស័យពុទ្ធចក្រ ក៏មានការរីកចម្រើនផងដែរ ដោយក្នុងនោះការកសាងសហេដ្ឋរចនាសម្ព័ន្ទនានា ដើម្បីតម្កល់ទុកជាទីសក្សារបូជាផង និងទុកជាសម្បត្តិវប្បធម៌តជំនាន់ទៅខាងមុខមានការកើនឡើងជាបន្តបន្ទាប់ ។

នេះជាការលើកឡើងរបស់ ឯកឧត្តម ឧត្ដមសេនីយ៍ត្រី ស៊ីម សន នាយករង នាយកដ្ឋានកិច្ចការអាស៊ាន អគ្គនាយកដ្ឋាននយោបាយ និង កិច្ចការបរទេស ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសង្រ្កាន្តវត្តព្រហារចាស់ក្នុងពិធីសូត្រមន្តអភិសេកសម្ពោធឆ្លងសម្មិទ្ធផលនានា ក្នុងវត្តព្រហារចាស់ ស្តិតនៅភូមិព្រហារ ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង ។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា វត្តព្រហារចាស់គឺត្រូវបានចាត់ទុកថាមានវ័យចំណាស់មួយ ដែលត្រូវបានប្រជាពុទ្ធបរិស័ទ ព្រះសង្ឃ គណកម្មាការអាចារ្យវត្ត បានខិតខំកៀរគរថវិកាបច្ច័យក្នុងការកសាងវត្តនេះឡើងវិញ មានទាំងព្រះវិហារ សាលាឆាន់ និងហេដ្ឋារចនាសម្ព័ន្ទនានាផងដែរ។

ឧត្ដមសេនីយ៍ត្រី ស៊ីម សន គូសបញ្ជាក់ផងដែរថា ដោយមានការចូលរួមពីប្រជាពុទ្ធបរិស័ទពិសេសក្រុមការងារយុវជនសង្រ្កាន្តវត្តព្រហារចាស់ បានខិតខំប្រឹងប្រែងស្វែងរកថវិកា ដើម្បីជាវដីវត្ត រៀបចំបណ្តាញអគ្គីសនីឡើងវិញ និងសាងសង់រោងដាក់នាគជាដើម។

សមិទ្ធិផលដ៏ថ្លៃថ្លាដែលវត្តព្រហារចាស់ត្រូវបានធ្វើពិធីអភិសេក និងសូត្រមន្តសម្ពោធឆ្លងនាពេលនេះរួមមាន ការទិញដីពង្រីកទីធ្លាវត្ត ការចាក់ដី ធ្វើរបងព័ទ្ធជុំវិញដីដែលទិញបន្ថែម ការសាងសង់រោងតាំងចម្លាក់នាគ និងចម្លាក់នាគ ការសាងសង់រទេះចំនួនបី នង័្គលចំនួនបួន រនាស់ចំនួនមួយ និងទូកចំនួនពីរ ទិញបាសមួយឈុតចំនួនដប់ពីរគ្រាប់ និងរម៉ក់ដាក់បាស សូឡាចំនួនដប់ប្រាំពីរគ្រាប់ បង្គោលភ្លើងសូឡាចំនួនប្រាំ បង្គោលភ្លើងចំនួនប្រាំបួន ខ្សែភ្លើងប្រវែង ៣០០ម៉ែត្រ បង្គោលភ្លើងហ្វាចំនួនពីរ អំពូលភ្លើងហ្វាចំនួនពីរ។ល។ ដែលថវិកាទាំងអស់បាន ពីសប្បុរសជនចាប់ពីការរៀបចំសង្ក្រាន្ត គិតមកដល់ពេលនេះតាមរយៈគណៈកម្មការសង្ក្រាន្តវត្តព្រហារចារសមានចំនួនប្រមាណជិត ៣០លានរៀល ៕

ប្រភព ៖ ក្រុមការងារខេត្តព្រៃវែង

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner