គណបក្សចុះមូលដ្ឋានឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី អបអរសាទរខួបទី៧៤ នៃការបង្កើតគណបក្សប្រជាជន

(ខេត្តសៀមរាប)៖ ឯកឧត្តម ហេង ធូ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន​ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃកំណើត​គណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥ ដែលមាន​ការ​ចូលរួមពី សមាជិក សមាជិកា ក្រុមការងារចុះមូលដ្ឋានប្រមាណ២០០នាក់។

បន្ទាប់ពីបានអានសន្ទរកថា របស់សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជារួច ឯកឧត្តម ហេង ធូ បានបង្ហាញថា ការបង្កើត គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ មកបានប្រកាន់ខ្ជាប់នូវ​គោលបំណងដើមរបស់ខ្លួន គឺប្រមូលកម្លាំងគ្រប់ជនជាតិកម្ពុជា ដែលមានឧត្តមគតិ​ស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់​ឋានៈ ជីវភាព ដើមកំណើតជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នារំដោះ​ប្រជា​ជាតិឱ្យរួចផុតពីការ ឈ្លានពាន ការត្រួតត្រា ការជិះជាន់ធ្វើបាបគ្រប់បែបយ៉ាង ការពារសមិទ្ធផលសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។ ពិធីនេះដែរ ក៏ជាការ​គោរពដឹងគុណដល់វីរភាពរបស់ វីរជនស្នេហាជាតិទាំងអស់ ដែលបានបូជាជីវិត ដើម្បីការពារប្រទេសបូរណភាពទឹកដី ។

ក្នុងពិធីនេះដែរ ឯកឧត្តម ហេង ធូ បានឧបត្ថម្ភអង្ករចំនួន ២តោនដល់សាលាស្រុក​បន្ទាយ​ស្រី និងចំនួន ២តោន សម្រាប់សាលាឃុំខ្នារសណ្តាយ សម្រាប់​ឧបត្ថម្ភដល់​ប្រ​ជា​ពលរដ្ឋក្នុងមូលដ្ឋាន នៅគ្រាដែលជួបការលំបាក សម្រាប់ឧបត្ថម្ភជូនដល់​ស្រី្ត​​ទើប​សម្រាលបុត្ររួច និងផ្តល់ជូនឯកសណ្ឋានប្រជាការពារភូមិចំនួន ១០២កម្លេ ដល់ប្រជាការពារចំនួន ១០២នាក់ផងដែរ ៕

ប្រភព ៖ ខេត្តសៀមរាប

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner