គណៈកម្មការរៀបចំការប្រឡងប្រជែង កំពុងបន្តទទួលពាក្យចុះឈ្មោះការប្រឡងប្រជែងជ្រើសរើសមន្ត្រីបច្ចេកទេសវិជ្ជាជីវៈសុខាភិបាល ចំនួន ៦៩៩កន្លែង ឱ្យចូលបម្រើការងារនៅតាមមណ្ឌលសុខភាព ចំនួន៣៧៧ នៅទូទាំងប្រទេស

ភ្នំពេញ៖ គណៈកម្មការរៀបចំការប្រឡងប្រជែង កំពុងបន្តទទួលពាក្យចុះឈ្មោះការប្រឡងប្រជែងជ្រើសរើសមន្ត្រីបច្ចេកទេសវិជ្ជាជីវៈសុខាភិបាល (មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ) ចំនួន ៦៩៩កន្លែង ឱ្យចូលបម្រើការងារនៅតាមមណ្ឌលសុខភាព ចំនួន៣៧៧ នៅទូទាំងប្រទេស។

ការជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារនេះ មានតំណែងវិជ្ជាជីវៈសុខាភិបាល ចំនួន ៤ប្រភេទ ដែលត្រូវជ្រើសរើស រួមមាន៖
👉 មន្ត្រីគិលានុបដ្ឋានបិញ្ញាបត្រ ចំនួន ៥៦កន្លង
👉 មន្ត្រីគិលានុបដ្ឋានមធ្យម ចំនួន ៣១០កន្លែង
👉 មន្ត្រីឆ្មបបរិញ្ញាបត្រ ចំនួន ៤៧កន្លែង
👉 មន្ត្រីឆ្មបមធ្យម ចំនួន ២៨៦កន្លែង។

🖥 បេក្ខជនដែលមានបំណង ដាក់ពាក្យចូលរួមប្រឡងប្រជែង សូមចូលទៅកាន់តំណភ្ជាប់ https://go.gov.kh/era/mcs25moh ចាប់ពីថ្ងៃដំណឹងរហូតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០នាទី ជាកំហិត។

🖥 ចំពោះបេក្ខជនដែលមានបំណងដាក់ពាក្យចូលរួមប្រឡងប្រជែង សូមអានសេចក្តីជូនដំណឹង សេចក្តីណែនាំ លក្ខខណ្ឌនៃការជ្រើសរើស និងតារាងឧបសម្ព័ន្ធស្តីពីការបែងចែកមុខតំណែងជ្រើសរើស តាមរយៈតំណរភ្ជាប់ https://www.facebook.com/share/p/1NzRQuSfff/

ដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងការប្រឡង សូមភ្ជាប់ជាមួយបណ្តាញផ្សព្វផ្សាយផ្លូវការនានារបស់ក្រសួងមុខងារសាធារណៈ តាមតំណមានជូនភ្ជាប់ខាងក្រោម៖

🖥 បណ្តាញផ្សព្វផ្សាយឈ្មោះ «ក្រសួងមុខងារសាធារណៈ»
១.Telegram (https://mcsuat.mcs.gov.kh/)
២.Facebook (https://www.facebook.com/CivilServiceCambodia)

🖥 បណ្តាញផ្សព្វផ្សាយឈ្មោះ «ព័ត៌មានមុខងារសាធារណៈ»
១.Telegram (https://t.me/CivilServiceNews31)
២.Facebook (https://www.facebook.com/Civil.Service.News)

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner