អភិបាលរងខេត្តសៀមរាប ៖ អភិបាលរងស្រុកពួកថ្មី ត្រូវឈ្វេងយល់ តួនាទី ភារកិច្ច និងការបែងចែកការងារ នៅក្នុងមូលដ្ឋាន ដើម្បីបំពេញការងារបានល្អ
(សៀមរាប)៖ គណៈអភិបាលស្រុកពួកថ្មី ត្រូវឈ្វេងយល់ឱ្យបានច្បាស់អំពីតួនាទី ភារកិច្ច និងការបែងចែកការងារនៅក្នុងមូលដ្ឋាន ដើម្បីធ្វើឲ្យមានតម្លាភាព ការសហការល្អ និងបំពេញការងារយ៉ាងរលូនស្របតាមច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។
អាជ្ញាធរមូលដ្ឋានត្រូវពង្រឹងកិច្ចការរដ្ឋបាល និងកិច្ចសន្តិសុខ ដោយចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គម ការជំរុញការអនុវត្តគោលនយោបាយ “ភូមិឃុំ-សង្កាត់មានសុវត្ថិភាព” បង្ក្រាបជួញដូរគ្រឿងញៀន អំពើជួញដូរមនុស្ស ការបង្កសើចរបស់ក្រុមក្មេងទំនើង និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ផងដែរ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិនិងអន្តរជាតិ ។
នេះគឺជាការលើកឡើងរបស់ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប ក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក លេង ពលៈ ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ជាអភិបាលរង នៃគណៈអភិបាលស្រុកពួក នៃរដ្ឋបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាស្រុកពួក ។
សូមបញ្ជាក់ថា តាមសេចក្ដីប្រកាស របស់ក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរភារកិច្ច និងតែងតាំង លោក លេង ពលៈ អនុប្រធានផ្នែកស៊ើបអង្កេត នៃការិយាល័យប្រជាពលរដ្ឋខេត្ត ឲ្យកាន់តំណែងជាអភិបាលរងនៃគណៈអភិបាលស្រុកពួក ក្នុងគោលបំណងជួយពង្រឹងប្រសិទ្ធភាពរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យកាន់តែប្រសើរ ស្របតាមគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ៕





ដោយ ៖ ប៊ុនរដ្ឋា