ទីភ្នាក់ងាររចនា និងស្ថាបត្យករ «AI SpaceFactory» គ្រោងបង្កើតទីលំនៅ បរិស្ថានបច្ចេកវិទ្យាដំបូងគេ ដែលមិនធ្លាប់មាននៅលើផែនដី
សហរដ្ឋអាម៉េរិក៖ អង្គការអវកាស NASA របស់អាម៉េរិកបានផ្តល់ទឹកប្រាក់ចំនួន៥០ម៉ឺនដុល្លារដល់ទីភ្នាក់ងាររចនា និងស្ថាបត្យករ «AI SpaceFactory» ក្រោយទីភ្នាក់ងារមួយនេះ ទទួលបានជោគជ័យក្នុងការផលិតផ្ទះគំរូបែប 3D សម្រាប់ឲ្យអ្នកអវកាសរស់នៅឋានព្រះចន្ទ ឬភពព្រះអង្គារ។
នៅក្នុងការប្រកួតប្រជែងខាងលើ ទីភ្នាក់ងារដែលមានមូលដ្ឋាននៅទីក្រុងញ៉ូវយ៉កមួយនេះ បានផលិតផ្ទះគំរូដោយប្រើទំហំ១ភាគ៣ ដោយបានប្រើប្រាស់សម្ភារ ដែលមាននៅភពអង្គារ។ លើសពីនេះទៅទៀតនោះ AI SpaceFactory គ្រោងនឹងកែច្នៃឡើងវិញនូវសំណង់របស់ពួកគេ និងបង្កើតទីលំនៅបរិស្ថានបច្ចេកវិទ្យាដំបូងគេ ដែលមិនធ្លាប់មាននៅលើផែនដីផងដែរ។
គួរបញ្ជាក់ថា ក្រុមហ៊ុន AI SpaceFactory បានផលិតផ្ទះគំរូរបស់ពួកគេ ដោយប្រើប្រាស់សមាសធាតុម៉្យាង ដែលគេហៅថា biopolymer basalt ដែលល្អ មិនប៉ះពាល់ដល់បរិស្ថាន និងអាចប្រើប្រាស់ឡើងវិញបាន ដែលសមាសធាតុនោះ ក៏រួមមាននូវធាតុដែលអាចទាញយកពីដំណាំដាំដុះបានផងដែរ៕ម.ន