គ្រោះរញ្ជួយដីនៅក្វាតេម៉ាឡា ស្លាប់មនុស្ស២នាក់
អត្ថបទដោយ៖
លន់ សារ៉ាត
បរទេស ៖ យោងតាមទីភ្នាក់ងារ ការពារជនស៊ីវិល របស់ប្រទេស Guatamala បានឱ្យដឹងថា មនុស្សពីរនាក់បានស្លាប់ ដោយសារគ្រោះរញ្ជួយដី ក្នុងប្រទេស ដែលស្ថិតនៅតំបន់អាមេរិក កណ្តាល មួយនេះ កាលពីថ្ងៃអង្គារ។
អាជ្ញាធរបានឲ្យដឹងថា ការរញ្ជួយដីដ៏ខ្លាំង បានបណ្តាលឱ្យមានការខូចខាត នៅទូទាំងប្រទេស។
យោងតាម អ្នកនាំពាក្យ គណៈកម្មាធិការថ្នាក់ជាតិ ទប់ស្កាត់គ្រោះមហន្តរាយ លោក Andres Erazo បាននិយាយថា មានការរអិលបាក់ដី ហើយ កម្ទេចកម្ទីថ្ម បានកប់លើរថយន្ត តាមផ្លូវហាយវេ នាភាគនិរតី នៃ រដ្ឋធានី ក្វាតេម៉ាឡា ។
មន្ត្រីការិយាល័យ និងបុគ្គលិកសន្តិសុខ បានប្រញាប់ប្រញាល់ ជម្លៀសមនុស្ស ចេញពីអគារ ក្រោយកើតមានការរញ្ជួយដីខ្លាំង ចំនួនពីរលើក ដែលមានកម្រិត៤.៧រិចទ័រ និង ៥.៦រិចទ័រ ដែលបានអង្រួនប្រទេសក្វាតេម៉ាឡា និង ថែមទាំងមានការរញ្ជួយ នៅប្រទេសក្បែរខាង គឺ ប្រទេស អែល សាល់វ៉ាឌ័រ ផងដែរ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត







លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ