កូរ៉េខាងជើងហៅអង្គការសហប្រជាជាតិថា ជាអង្គការអយុត្តិធម៌ និងប្តេជ្ញាចាត់វិធានការ ប្រឆំាងនឹងការដាក់ទណ្ឌកម្ម

កូរ៉េខាងជើង៖ កូរ៉េខាងជើងបានហៅអង្គការសហប្រជាជាតិថា ជាអង្គការអយុត្តិធម៌មួយ ហើយថែមទាំងអះអាងទៀតថា ទណ្ឌកម្មដែលដាក់លើទីក្រុងព្យុងយ៉ាង គឺជាការរំលោភបំពានលើអធិបតេយ្យរបស់ខ្លួន ដូច្នេះកូរ៉េខាងជើងនឹងចាត់វិធានការឆ្លើយតបវិញ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន យ៉ុនហាប់ ដែលដកស្រង់ចេញពីសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកូរ៉េខាងជើង។

សូមជម្រាបថា បច្ចុប្បន្ននេះប្រទេសកូរ៉េខាងជើង បាននិងកំពុងស្ថិតក្រោមកញ្ចប់ទណ្ឌកម្មជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយសារតែកម្មវិធីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន ដែលបានបង្កអស្ថេរ ភាពនៅលើតំបន់ឧបទ្វីបកូរ៉េ។

ពាក់ព័ន្ធនឹងការស្វែងរកច្រកចេញពីទណ្ឌកម្មនេះដែរ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានសម្រេចចិត្តចូលរួមកិច្ចប្រជុំកំពូលជាលើកទី២ ជាមួយប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅប្រទេសវៀតណាម កាលពីខែកុម្ភៈកន្លងទៅ ក៏ប៉ុន្តែផ្ទុយពីការរំពឹងទុក ដោយសារតែកិច្ចចរចាគ្នានោះត្រូវបរាជ័យ ហើយកូរ៉េខាងជើងក៏បានចាប់ផ្តើមបាញ់សាកល្បងមីស៊ីលរបស់ខ្លួនសាជាថ្មីជាទៀត៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner