បណ្ឌិត សួន សេរីរដ្ឋា៖ មេដឹកនាំសៀមកំពុងតែខិតខំប្រើគ្រប់ឧបាយកលដើម្បីបង្វែរការមើលឃើញរបស់ពិភពលោកពីអំពើឈ្លានពានរបស់ខ្លួនមកលើទឹកដីអធិបតេយ្យរបស់កម្ពុជា

ភ្នំពេញ៖ បណ្ឌិត សួន សេរីរដ្ឋា អ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាព បានឱ្យដឹងថា រឿងដែលមេដឹកនាំសៀមកំពុងតែខិតខំប្រើគ្រប់ឧបាយកល់ដើម្បីបង្វែរភ្នែកបង្វែរការមើលឃើញរបស់ពិភពលោកពីអំពើឈ្លានពានរបស់ខ្លួន មកលើទឹកដីអធិបតេយ្យរបស់កម្ពុជានោះ គឺយកករណីជួញដូរ Online នេះមកជំនួស ដោយរៀបចំគ្រប់ឈុតឆាកសូម្បីតែបៀមលាមកព្រួសមកលើខ្មែរ ក៏មេដឹកនាំសៀមហ៊ានដែរ។

បណ្ឌិត សួន សេរីរដ្ឋា បានបន្តថា ករណីសៀមលើកទ័ព បញ្ជាទ័ព ចូលមកឈ្លានពានកម្ពុជា បាញ់សម្លាប់ទាហានការពារព្រំដែនខ្មែរក្នុងលេនដ្ឋានទឹកដីខ្មែរ ចង់លួចប្លន់យកប្រាសាទខ្មែរ និងប្រកែកមិនព្រមឡើងតុលាការយុត្តិធម៌អន្តរជាតិដើម្បីដោះស្រាយជាមួយគ្នាដោយសន្តិវិធីតាមច្បាប់អន្តរជាតិ និងនៅបន្តបញ្ជាឱ្យទាហានខ្លួនដើរចូលមកលុកលុយក្នុងដីខ្មែរ ចេតនាបង្កហេតុឲ្យកើតមានការផ្ទុះអាវុធដាក់គ្នាជាដើម… ទាំងអស់នេះវាខុសគ្នាដាច់ស្រឡះអំពីករណីជំនួញឧក្រិដ្ឋកម្ម Online ដែលមេដឹកនាំសៀមកំពុងលើកយកមកធ្វើជាប្រធានបទក្តៅ ដើម្បីបិទបាំងការឈ្លានពានរបស់ខ្លួនមកើកម្ពុជា។

បណ្ឌិត សួន សេរីរដ្ឋា បានលើកឡើងថា ជាការពិត ការជួញដូរលុយ លាងលុយ លួចលុយ និងឧក្រិដ្ឋកម្ម Online នេះមានយូរហើយនៅតាមបណ្តោយព្រំដែននៃប្រទេសជាប់នឹងប្រទេសសៀម ដែលសៀមគឺជាមេបែងចែកផ្គត់ផ្គង់គ្រប់យ៉ាងនូវមធ្យោបាយប្រព្រឹត្តិបទឧក្រិដ្ឋកម្មនេះ សូម្បីតែការសម្រួលផ្តល់ទិដ្ឋាការឲ្យក្រុមមេឧក្រិដ្ឋជនចូលរស់នៅក្នុងស្រុកសៀម បើកមុខរបរ តចែកចាយអគ្គីសនីនិង Internet ឆ្លងដែនចូលទៅតំបន់ប្រតិបត្តិការអំពើឧក្រិដ្ឋកម្មនេះ និងការអនុញ្ញាតឲ្យប្រើប្រព័ន្ធធនាគារសៀមដើម្បីវេរលុយនិងលាងលុយជាដើម។ ឧក្រិដ្ឋកម្ម Online ដែលសៀមជាអ្នកមេបែងចែក ផ្គត់ផ្គត់ និងការពារនោះ គឺសៀមបានធ្វើនៅលើទឹកដីនៃប្រទេសជិតខាងសៀមទាំងអស់រួមមាន ព្រំដែនកម្ពុជា ឡាវ ភូមា និងម៉ាឡេស៊ី ហើយដែលពួកកងទ័ពសៀមមានខ្នងស្តេចសៀមនៅពីក្រោយ និងពួកអ្នកនយោបាយសៀម ជាអ្នកម្ចាស់ ជាមេនៃអំពើបោកប្រាស់ទាំងអស់នេះ។ ដូចនេះហើយបានជាសៀមពិសេសពួកកងទ័ពសៀម វាបានបង្កភាពតានតឹងបញ្ហាព្រំដែន ជាមួយគ្រប់ប្រទេសទាំងអស់ដែលជាប់ប្រទេសខ្លួន និងបានឈ្លានពានរំលោភត្រួតត្រាដើម្បីយកអំណាចការពារបិទបាំងមុខរបរបោកប្រាសតាម Online ទាំងអស់នោះ។

ចំណែកពេលនេះ សៀមបានកំពុងធ្វើអំពើថោកទាបមួយដែលបង្ហាញឲ្យពិភពលោកឃើញយ៉ាងច្បាស់ថា សូម្បីតែលាមក (អាចម៍) ក៏មេដឹកនាំសៀមហ៊ានដួសយកមកបៀមក្នុងមាត់ ដើម្បីបានព្រួសមកលើមុខរបស់កម្ពុជាដែរ ដើម្បីបង្វែរការចាប់អារម្មណ៍និងបិទបាំងពីភពលោកអំពីការឈ្លានពានរបស់ខ្លួនមកលើដែនដីអធិបតេយ្យភាពរបស់កម្ពុជា។ ប្រភពដដែលបានបន្តទៀតថា កន្លងមក កម្ពុជាយើងបានប្រើនយោបាយស្មោះត្រង់របស់យើងដើម្បីសហការណ៍បើកច្រកព្រំដែន ក្នុងគោលបំណងសុច្ចរិតគឺប្រែក្លាយព្រំដែនទៅជា ព្រំដែនមិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ដោយធ្វើយ៉ាងណាគិតគូរពីសន្តិសុខ សុខភាព សុវត្តិភាព និងជីវភាពរស់នៅរបស់ប្រជាជនទាំងសងខាងឲ្យមានជីវភាពធូរធារសម្បូរសប្បាយនិងបង្កើតមិត្តភាពជាតិសាសន៍ជាមួយគ្នា។ តែខុសពីការចង់បាននិងខុសពីការខិតខំរបស់កម្ពុជា 360ដឺក្រេ គឺភាគីសៀមបានប្រើនយោបាយយកព្រំដែនជាប់កម្ពុជា (ដីខាងកម្ពុជា) ជាតំបន់ប្រព្រឹត្តិអំពើរឆបោកលួចលុយតាម Online ដោយខ្លួនជាអ្នកបែងចែកនិងផ្គត់ផ្គង់គ្រប់តម្រូវការទាំងអស់ឲ្យពួកក្រុមចោរឧក្រិដ្ឋជនអន្តរជាតិទាំងអស់នោះ យកផលប្រយោជន៍យកលុយពីអំពើបោកប្រាស់នៅតាមជាយដែននេះទៅចិញ្ចឹមសេដ្ឋកិច្ច និងចិញ្ចឹមយោធាឈ្លានពានរបស់ខ្លួន រួចហើយប្រមូលទម្លាក់កំហុសទាំងអស់ជះមកលើកម្ពុជា គឺប្រៀបបានដួសប្រមូលលាមកចូលក្នុងមាត់ខ្លួនឯង លេបចូលក្នុងពោះខ្លួនឯង ហើយសល់កាកសំណល់ក្លិនអាក្រក់ ក៏ព្រួសដាក់លើមុខកម្ពុជា។ ដូចនេះគឺសៀមបង្កើតអំពើរំលោភសេចក្តីទុកចិត្តមកលើខាងកម្ពុជាយើង រហូតដល់បច្ចុប្បន្ននេះសៀមបានកំពុងប្រែក្លាយតំបន់ព្រំដែនជាមួយកម្ពុជា ទៅជាព្រំដែនជម្លោះ ព្រំដែនឈ្លានពាន និងជាព្រំដែនប្រព្រឹត្តឧក្រិដ្ឋកម្មលួចលុយ លាងលុយ Online Scams ប្រឆាំងនឹងច្បាប់អន្តរជាតិនិងរំលោភសិទ្ធិមនុស្សជាតិ…៕
ដោយ៖ពលជ័យ

ads banner