កម្លាំងកងទ័ពកម្ពុជា និងទាហានឈុតខ្មៅថៃ ប៉ះពាក្យសំដីគ្នា នៅច្រកទ្វារអានសេះ នៃខេត្តព្រះវិហារ

(ខេត្តព្រះវិហារ)៖ កម្លាំងកងទ័ពកម្ពុជា និងទាហានឈុតខ្មៅថៃមួយក្រុម បានប៉ះទង្គិចពាក្យសំដីគ្នាយ៉ាងតឹងសរសៃ ក នាវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ នៅច្រកទ្វារអានសេះ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

ប្រធានច្រកទ្វារអានសេះ លោក នាក់ បូនេត បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា មូលហេតុដែលធ្វើឱ្យប៉ះទង្គិចពាក្យសំដីគ្នានោះ គឺមកពីទាហានឈុតខ្មៅថៃមួយក្រុម ចង់យកព្រះពីរព្រះអង្គមកដាក់នៅព្រំដែន ហើយកងទ័ពកម្ពុជាគ្រាន់តែពិនិត្យសកម្មភាព និងថតរូបចេញពីទឹកដីកម្ពុជាប៉ុណ្ណោះ ប៉ុន្តែ ត្រូវបានទាហានឈុតខ្មៅថៃដើរមករករឿងតែម្ដង ។

ក្រោយស្ថានការបានតានតឹងនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ នោះមក គេតែងកត់សម្គាល់ឃើញថា ទាហានថៃតែងតែបង្កការអុកឡុក បង្កហេតុឥតឈប់ឈរតាមគ្រប់រូបភាព ទំនងចង់បញ្ឆេះកំហឹង និងធ្វើឱ្យកងទ័ពកម្ពុជា ទប់ចិត្តមិនបាន និងអាចឈានដល់ការផ្ទុះអាវុធមុន ងាយស្រួលដល់ពួកគេ( ទាហានថៃ) រកលេះចោទប្រកាន់កម្ពុជា ។ តែទោះជាយ៉ាងណាក៏ដោយ កងទ័ពកម្ពុជារង់ចាំស្តាប់មេបញ្ជា តែងទប់ចិត្តអត់ធ្មត់គ្រប់បែបយ៉ាង ដើម្បីកសាងបានព្រំដែនជាព្រំដែនសន្តិភាព និងការអភិវឌ្ឍន៍ ៕

ដោយ ៖ ឡុង សំបូរ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner