រដ្ឋមន្ត្រីការបរទេសអាមេរិក ទៅដល់ម៉ាឡេស៊ី

បរទេស ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានទៅដល់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ាន។

លោក Marco Rubio បានធ្វើដំណើរ ទៅកាន់ទីក្រុង Kuala Lumpur នៅថ្ងៃព្រហស្បតិ៍នេះ ហើយលោកត្រៀមចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស អាស៊ីបូព៌ា ដែលនឹងឃើញមាន ភាគីប្រទេសជប៉ុន កូរ៉េខាងត្បូង និងចិន ចូលរួមផងដែរ។ លោកក៏នឹងជួប ជាមួយ លោក Anwar ប្រធានប្តូរវេនអាស៊ាន និងជានាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី ហើយ ក៏នឹងជួបពិភាក្សាត្រីភាគី ជាមួយហ្វីលីពីន និងជប៉ុន ទៀតផង។

មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បាននិយាយថា បញ្ហាពន្ធគយ ត្រូវបានគេរំពឹងថា នឹងត្រូវបានលើកឡើង នៅក្នុងកិច្ចពិភាក្សា នៅទីក្រុង Kuala Lumpur ហើយថា លោក Rubio ទំនងជានឹងប្រាប់អាស៊ានថា សហរដ្ឋអាមេរិកចង់ “ធ្វើឱ្យមានតុល្យភាពឡើងវិញ” នូវ ទំនាក់ទំនងពាណិជ្ជកម្ម រវាងអាស៊ាន និង អាមេរិក៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner