មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យចុះពិនិត្យវឌ្ឍនភាពគម្រោងកម្មវិធីអភិវឌ្ឍន៍ និង ធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ នៅឃុំតាគង់ ស្រុកម៉ាឡៃ
(បន្ទាយមានជ័យ)៖ ដើម្បីបំពេញតម្រូវការ និងតាមការស្នើសរបស់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានផងនោះក្រសួងអភិវឌ្ឍន៍ជនបទបានផ្ដល់ជូននៅគម្រោងកម្មវិធីអភិវឌ្ឍន៍ និងធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រកបដោយនិរន្តរភាព នៅឃុំតាគង់ ស្រុកម៉ាឡៃ គម្រោងនោះត្រូវបានលោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ រួមជាមួយលោក សាន ពិសិដ្ឋ អនុប្រធានការិយាផ្គត់ផ្គង់ទឹកជនបទ និងក្រុមការងារ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៅថ្ងៃទី៩ ខែកក្តដា ឆ្នាំ២០២៥ ។
លោក ជា យុទ្ធារុណ បញ្ជាក់ថា៖ ការចុះពិនិត្យវឌ្ឍនភាពគម្រោងកម្មវិធីអភិវឌ្ឍន៍ និងធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រកបដោយនិរន្តរភាព នៅឃុំតាគង់ ស្រុកម៉ាឡៃ ក្រសួងអភិវឌ្ឍន៍ជនបទបានផ្តល់ជូនប្រជាពលរដ្ឋក្នុងឃុំតាគង់មាន ៖
ស្តារស្រះសហគមន៍ចំនួន៦ ,អណ្តូងខួងបំពាក់ស្នប់ចំនួន ៣៥ ,ពាងត្រងទឹកភ្លៀងចំណុះ១ ០០០លីត្រ ចំនួន៣ ៦២៥ពាង ,ធុងជ័រត្រងទឹកភ្លៀងចំណុះ១០ ០០០លីត្រ សម្រប់សាលារៀន និងមណ្ឌលសុខភាព ចំនួន១៤ ,បង្គន់អនាម័យតាមសាលារៀនចំនួន២
,និង បង្គន់អនាម័យគ្រួសារចំនួន ១៣៣ ។
លោក ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក៏បានធ្វើការណែនាំដល់ក្រុមការងារបច្ចេកទេសទាំងអស់ និងក្រុមហ៊ុនសាងសង់ ឲ្យខិតខំជំរុញការងារសាងសង់ទៅតាមជំនាញស្របទៅតាមស្តង់ដា និងមានគុណភាពខ្ពស់ប្រើប្រាស់បានយូរអង្វែង ហើយឲ្យសម្រេចរួចរាល់តាមផែនការដែលបានកំណត់។
ជាមួយគ្នានោះ លោក ជា យុទ្ធារុណ សំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែរក្សាសមិទ្ធផល ដែលទទួលបា នថ្មី នេះ តាមរយៈការសម្អាតបរិស្ថាននៅតាមបរិវេណជុំវិញស្រះ អណ្តូងទឹក បង្គន់អនាម័យជាដើម ។ ពិសេសសូមចូលរួមផ្តល់ការសហការណ៍ និងជំរុញគម្រោងកម្មវិធីអភិវឌ្ឍន៍ និងធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រកបដោយនិរន្តរភាពបន្តទៀត ៕
ដោយ ៖ ឃិន គន្ធា








