មេដឹកនាំសហរដ្ឋអាម៉េរិក និងជប៉ុន គ្រោងជួបពិភាក្សាគ្នាស្ដីពីបញ្ហាកូរ៉េខាងជើង និងពាណិជ្ជកម្មទ្វេភាគីនាចុងខែឧសភាខាងមុខនេះ
អត្ថបទដោយ៖
Kien Sereyvuth
ជប៉ុន៖ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ ទំនងជានឹងធ្វើកិច្ចចរចាជាមួយប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃទី២៧ ខែឧសភាខាងមុខនេះ ហើយបញ្ហាកូរ៉េខាងជើង និងពាណិជ្ជកម្មទ្វេភាគី ត្រូវរំពឹងថា ប្រហែលជាស្ថិតនៅក្នុងរបៀបវារៈកំពូលរវាងមេដឹកនាំទាំងពីរ។
បើតាមទីភ្នាក់ងារសារព័ត៌មាន ក្យូដូ របស់ជប៉ុន ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលនេះ លោក អាបេ នឹងពន្យល់ទៅកាន់លោក ត្រាំ ថា រូបលោកបានប្តេជ្ញាក្នុងការស្វែងរកកិច្ចចរចាជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដោយគ្មានបុរេលក្ខខណ្ឌ។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ និងជំទាវទី១ របស់លោក នឹងក្លាយជាភ្ញៀវរដ្ឋលើកដំបូង ចាប់តាំងពីសម័យអធិរាជថ្មីរបស់ជប៉ុន ហើយលោក និងភរិយា ត្រូវបានរំពឹងថា នឹងជួបជាមួយព្រះចៅអធិរាជ និងព្រះមហាក្សត្រម៉ាសាកូ នៅថ្ងៃទី២៧ ខែឧសភាផងដែរ៕ធ.ដ