កុមារប្រមាណ ១០០០នាក់ របស់UCMAS កម្ពុជា ចូលរួមការប្រឡងថ្នាក់ជាតិលើកទី៧ ឆ្នាំ២០២៥ 

(ភ្នំពេញ)៖ កម្មវិធី UCMAS កម្ពុជា បានរៀបចំការប្រឡងថ្នាក់ជាតិកម្មវិធី UCMAS លើកទី៧ របស់ខ្លួន ដើម្បីជ្រើស រើសកុមារកម្ពុជាឆ្នើមជ័យលាភីគិតលេខរហ័ស ទៅប្រឡងកម្មវិធីប្រកួតគិតលេខរហ័សថ្នាក់អន្តរជាតិ UCMAS INTERNATIONAL COMPETITION 2025 នៅក្នុងប្រទេស ច-ជា ( Georgia) នាចុងឆ្នាំ ២០២៥ ខាងមុខនេះ។ កម្មវិធីនេះបានប្រព្រឹត្តទៅនៅ ដឹព្រមៀ សេនធ័រ សែនសុខ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២៥នេះ ដែលអញ្ជើញចូលរួមជាអធិបតីពី ឯកឧត្តម ពឹង គិមឆេន អនុរដ្ឋលេខាធិ ការក្រសួង អប់រំ យុវជន និងកីឡា, លោកបណ្ឌិត គ្រីស ឈីវ នាយកប្រតិបត្តិ UCMAS អន្តរជាតិ, លោកស្រី ហេង រចនា អគ្គនាយិកាគ្រប់គ្រងទូទៅ UCMAS កម្ពុជា និងក៏មានការអញ្ជើញចូលរួមផងដែរពីម្ចាស់អាជ្ញាប័ណ្ណ ប្រធានសាខា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និងអាណាព្យាបាលសិស្សមកពីគ្រប់សាខាទូទាំងប្រទេសកម្ពុជា ។

ក្នុងឱកាសនោះ គណៈអធិបតី និងភ្ញៀវកត្តិយសបានសំណេះសំណាលទៅកាន់អង្គពិធីទាំងមូល ដោយបានលើកឡើងថា ៖ កម្មវិធីប្រឡងថ្នាក់ជាតិកម្មវិធី UCMAS កម្ពុជា លើកទី៧ គឺជាកម្មវិធីប្រកួតប្រជែងធំបំផុតប្រចាំឆ្នាំ២០២៥ ដែលកម្មវិធី UCMAS កម្ពុជាប្រមូលផ្តុំជាមកុមារឆ្លាតវៃមកពីទូទាំងប្រទេស ដែលមានសរុបទាំងអស់ប្រមាណ ១០០០នាក់ ដើម្បីឱ្យពួកបានបញ្ចេញសមត្ថភាពគណនាលេខលើ ២វិញ្ញាសា គឺ វិញ្ញាសាសរសេរ និងវិញ្ញាសាមើល ដោយមានការបែង ចែកជា ១១កម្រិតសិក្សាផ្សេងៗគ្នា ។

កម្មវិធីប្រឡងនេះ មានគោលបំណងដើម្បីបំផុសគំនិតដល់សិស្សា នុសិស្សទាំងអស់ឱ្យបានដឹងថា ពួកគេមិនត្រឹមជាបេក្ខជនប្រឡងទេ តែគឺជា hero ដែលមានភាពក្លាហានដ៏អស្ចារ្យ ដែលប្រៀបបានដូចកុមារ UCMAS ទាំងអស់ គឺជាកុមារឆ្លាតវៃពោរពេញដោយសមត្ថភាព។

សម្រាប់សិស្សចូលរួមប្រឡងកម្មវិធីនេះ នឹងទទួលបានបទពិ សោធន៍ថ្មី ជាមួយការកម្មវិធីប្រឡងខ្នាតធំលំដាប់ស្តង់ដា ជាពិសេសក៏ទទួលបាននូវវិញ្ញាបនបត្រ១ ផងដែរ។ ចំពោះសិស្សជ័យលាភីពីកម្មវិ ធីប្រឡងនឹងទទួលបានជា ពានរង្វាន់ មេដាយជាមួយនឹងទឹកប្រាក់ ព្រមជាមួយការឧបត្ថម្ភទៅចូលរួមប្រឡងក្នុងកម្មវិធី UCMAS World Cup និង UCMAS INTERNATIONAL COMPETITION 2025 ក្នុងប្រទេស ច-ជា (Georgia) ខែធ្នូ ឆ្នាំ2025 ខាងមុខនេះ។

គួររំលឹកផងដែរថា កាលពីឆ្នាំ២០២៤ កន្លងទៅ កុមារ UCMAS កម្ពុជាចំនួន ៦នាក់ បានទទួលជ័យលាភីចំណាត់ថ្នាក់ Champion ពីកម្មវិធី UCMAS International Competition ដែលជាក្តីមោទនភាពបំផុតសម្រាប់កម្ពុជា ។ សម្រាប់ឆ្នាំ២០២៥ នេះ គណៈគ្រប់គ្រងសាលារបស់ UCMAS កម្ពុជា បានរំពឹងទុកថា កុមារកម្ពុជា នឹងអាចទទួលបានជ័យជម្នះពីកម្មវិធីប្រឡងថា្នក់អន្តរជាតិ ដូចឆ្នាំកន្លងទៅដែរ ។

នៅខណៈនោះដែរ គណៈអធិបតី និងគណៈគ្រប់ គ្រងសាលា បានជូនពរបេក្ខជនប្រឡងទាំងអស់ ឱ្យទទួលបានលទ្ធផលល្អគ្រប់ៗគ្នា និងបានធ្វើការថ្លែងអំណរ គុណចំពោះម្ចាស់សាខា ដៃគូរសហ ការ លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្ស ទាំងអស់ដែលតែងតែគាំទ្រកម្មវិធី UCMAS និងតែងតែជម្រុញនឹងលើកទឹក ចិត្តកូនៗសម្រាប់ការ សិក្សារបស់ពួកគេ ។ ដោយឡែកសម្រាប់បងប្អូនដែលមានកូនតូចៗនឹងមានចំណាប់អារម្មណ៍ចុះ ឈ្មោះជាមួយកម្មវិធី UCMAS កម្ពុជាអាចទំនាក់ ទំនងសាខាជិតតំបន់លោកអ្នករស់នៅរឺតាមលេខទូរសព្ទ័ 012 21 38 86/ 015 39 40 43 ៕

សម្រួលអត្ថបទ ៖ គង់ សុផុល
រូបភាព ៖ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner