មន្ត្រីរាជការមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍គ្រប់ខេត្ត ទទួលបានការបណ្តុះ​បណ្តា​ល​​ពង្រឹងសមត្ថភាពអនុវត្តការងារ ប្រចាំឆ្នាំក្រោមប្រធានបទ ‘’ជំរុញការចាប់​យកឌីជី​ថល​ដើម្បីប្រសិទ្ធភាពការងារ’’​ ដែលបានរៀបចំឡេីងនៅខេត្តរតនគិរី

(ភ្នំពេញ)៖ ឆ្លើយតបទៅនឹងគោលនយោបាយអាទិភាពរបស់សម្តេចធិបតី នាយក​រដ្ឋមន្ត្រីក្នុងការពង្រឹងសមត្ថភាពមន្ត្រីរាជការជាប់ជាប្រចាំ, ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានណែនាំឱ្យបន្តរៀបចំ​កម្មវិធី​កសាងសមត្ថភាពមន្ត្រីរាជការលើជំនាញវិជ្ជាជីវៈ និងបច្ចេកវិទ្យាឌីជីថលព្រម​ទាំង​ចែករំលែកបទពិសោធការអនុវត្តការងារជាក់ស្តែងពីថ្នាក់ដឹកនាំក្រសួងដល់មន្ត្រីថ្នាក់ក្រោមជាតិ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈជូនប្រជា​ពលរដ្ឋ​ដល់មូលដ្ឋាន និងការរួមចំណែកដើម្បីអភិវឌ្ឍអង្គភាព និងប្រទេសជាតិឱ្យរីក​ចម្រើន​បន្ថែមទៀត។

នៅថ្ងៃទី៨ ដល់ ១០ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងបានរៀបចំសិក្ខាសាលាពង្រឹង​សមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ក្រោមប្រធានបទ៖ ជំរុញការចាប់យកឌីជីថលដើម្បីប្រសិទ្ឋភាពការងារ នៅភោជនីយដ្ឋាន រតនៈលីណា ខេត្តរតនគិរី ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋលេខាធិការ ឯក វណ្ណឌី ព្រមទាំងមាន​ការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ អភិបាលរងនៃ​គណៈ​អភិបាលខេត្តក្រចេះ គ្រូឧទ្ទេសជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាន់ខ្ពស់នៃក្រសួ​ង​ប្រៃស​ណីយ៍និងទូរគមនាគមន៍ និងសិក្ខាកាមចំនួន ៧៩រូប ដែលជាមន្ដ្រីរាជការ​មក​ពីមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ១៧ខេត្ត។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ (១) ផ្សាភ្ជាប់ទំនាក់​ទំនង​យ៉ាងជិតស្និទ្ធរវាងមន្ត្រីថ្នាក់ដឹកនាំនៅថ្នាក់ជាតិ និងមន្ត្រីរាជការថ្នាក់ក្រោមជាតិ (២) បង្កើនសមត្ថភាពជំនាញវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យា​គមនា​គមន៍និងព័ត៌មាន ដល់មន្ត្រីរាជការមន្ទីរប.ទ. ដើម្បីបម្រើសេវាសាធារណៈ​ជូនប្រជា​ពលរដ្ឋឱ្យកាន់តែល្អប្រសើរឆាប់រហ័សប្រកបដោយប្រសិទ្ធភាពខ្ពស់រួមទាំងផ្សព្វផ្សាយអំពីច្បាប់ គោលនយោបាយ​និងលិខិត​បទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗទៀត ដើម្បីងាយស្រួលដោះស្រាយនូវរាល់បញ្ហា​ប្រឈមនានាដែលកំពុងជួបប្រទះ ពិសេសគុណភាពសេវាទូរគមនាគមន៍ និង (៣) ផ្តល់ចំណេះដឹងព័ត៌មានថ្មីៗ និងបទពិសោធពាក់ព័ន្ធវិស័យប្រៃសណីយ៍ ទូរគមនា​គមន៍ បច្ចេកវិទ្យាគមនា​គមន៍និងព័ត៌មាន សម្រាប់អនុវត្តការងារប្រចាំថ្ងៃ ដើម្បីធ្វើ​ឱ្យមន្រ្តីមានសមត្ថភាព បំពេញការងារតាមបរិបទថ្មីប្រកបដោយប្រសិទ្ធភាពខ្ពស់ និងស័ក្តិសិទ្ធភាព​ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។

លេីសពីនេះទៅទៀត​ សិក្ខាសាលានេះ​ ក៏មានការអនុវត្តកិច្ចពិភាក្សាក្រុមដើម្បី​ដឹងពី​បញ្ហា​ប្រឈម របស់អង្គភាពនិងដំណោះស្រាយពីមន្រ្តីជំនាញជាវាគ្មិនផងដែរ។

សូមជម្រាបជូនថា សិក្ខាសាលាស្ដីពីការពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរ ប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រចាំឆ្នាំក្រោមប្រធានបទ ‘’ជំរុញការចាប់យក ឌីជីថលដើម្បីប្រសិទ្ធភាពការងារ’’ សម្រាប់មន្ទីរ ប.ទ. ទាំង២៤ បាននិងកំពុងរៀបចំ ចាប់ពីថ្ងៃទី២៤ ខែមិថុនា រហូតដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ដែលធ្វើនៅ ៤តំបន់ ដូចខាងក្រោម ៖
-ខេត្តកំពង់ឆ្នាំង៖ ចាប់ពីថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥
-ខេត្តក្រចេះ៖ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥
-ខេត្តរតនគិរី៖ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥
-ខេត្ដកំពត៖ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner