ខេត្តកំពង់ធំអបអរសាទរបូជនីយដ្ឋានចងចាំនៃកម្ពុជា នៅទីតាំងដីសម្បទានសង្គម កិច្ចសម្រាប់ផ្ដល់ជូនអតីតយុទ្ធជន

កំពង់ធំ ៖នៅភូមិដងក្តារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅទីតាំងដីសម្បទាន សង្គមកិច្ច សម្រាប់ផ្ដល់ជូនអតីត យុទ្ធជនកាលពីថ្ងៃទី១៣ ខែកក្កដា ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងប្រធាន​សមាគម​អតីតយុទ្ធជ នកម្ពុជាខេត្តកំពង់ធំ និងភរិយា និងសហការី បានរៀបចំពិធីអបអរសាទរ បូជនីយដ្ឋានចងចាំ នៃ​កម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្ងៃទី១១ ខែកក្កដា ដោយមានអតីតយុទ្ធជនពិការ គ្រួសារអតីតយុទ្ធជនពលីដោយសារសង្គ្រាមជាច្រើននាក់ចូលរួម។

ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បាអានសារលិខិត របស់សម្ដេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃ​ការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំង​ឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព នៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

សូមបញ្ជាក់ថា «បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌល​ផ្សះផ្សា និងសន្តិភាព» ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅនេះ មាន៣ទីតាំង គឺ ១-អតីតមន្ទីរឃុំឃាំង ម.១៣ (ស្ថិតនៅចន្លោះខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ) ,២-សារមន្ទីរឧក្រិដ្ឋកម្មប្រល័យ​ពូជសាសន៍ទួលស្លែង (ស្ថិតនៅរាជធានីភ្នំពេញ) និង ៣-មជ្ឈមណ្ឌលឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ជើងឯក (ស្ថិតនៅរាជធានីភ្នំពេញ)៕
ដោយ៖ ប៊ុន រដ្ឋា

ads banner