ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ នាំយកអំណោយទៅជូនកង​កម្លាំង​កំពុងបំពេញភារកិច្ចនៅព្រំដែន

បន្ទាយមានជ័យ ៖ឧកញ៉ា អ៊ឹង វណ្ណម៉ៅ ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ព្រមទាំងក្រុមការងារ​កាលពី​ថ្ងៃទី១៣ ខែកក្កដា បាននាំយកអំណោយ​ជាគ្រឿង​ឧបភោគ បរិភោគ ទៅផ្តល់ជូនដល់កងកម្លាំងទាំង៣រួមមាន ស្នងការដ្ឋាននគរ​បាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងកងកម្លាំងយោធភូមិភាគទី៥ ទីបញ្ជាការទិសទី១ បន្ទាយមានជ័យ ។

ក្នុងឱកាសនោះឧកញ៉ាប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ បានកោត​សរសើរ​និង ថ្លែងការគោរពដឹង​គុណយ៉ាងក្រៃលែង​ចំពោះកងកម្លាំងប្រដាប់​អាវុធ​ទាំងអស់ ដែលបានលះបង់កម្លាំងកាយ ចិត្ត ពេលវេលា ឃ្លាត​ឆ្ងាយពីក្រុមគ្រួសារ​ដើម្បីការពារជាតិមាតុភូមិ ទល់នឹងការឈ្លានពានពីសត្រូវដែលចង់បានទឹកដីកម្ពុជា។

អំណោយដែលផ្តល់ជូនរួមមាន អង្ករ, ទឹកត្រី, ទឹកស៊ីអ៊ីវ, បារី, ទឹកសុទ្ធរួមនិង​ថវិកា​មួយចំនួន៕


ដោយ៖ឃិន គន្ធា

ads banner