កងទ័ពអ៊ីស្រាអែលវាយលុក ភាគខាងត្បូងប្រទេសស៊ីរី

បរទេស ៖ រូបភាពបង្ហាញពីកងទ័ពអ៊ីស្រាអែល វាយប្រហារ លើរថក្រោះ នៅភាគខាងត្បូង ប្រទេសស៊ីរី ត្រូវបានបញ្ចេញ នាពេលថ្មីៗនេះ។

វីដេអូ ដែលចេញផ្សាយដោយ កងទ័ពអ៊ីស្រាអែល បានបង្ហាញពីអ្វី ដែលខ្លួននិយាយថា «ជាការវាយប្រហារ លើរថក្រោះ ជាច្រើនគ្រឿង នៅក្នុងខេត្ត Sweida ភាគខាងត្បូងប្រទេសស៊ីរី ជាកន្លែង ដែលមនុស្សរាប់សិបនាក់បានស្លាប់ នៅក្នុងការប៉ះទង្គិចគ្នា រវាងកុលសម្ព័ន្ធ Sunni Bedouin និងយុទ្ធជន Druze។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ធ្លាប់បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យោធាបានវាយប្រហារគោលដៅ នៅក្នុងប្រទេសស៊ីរី ជាសារមួយ និងការព្រមានយ៉ាងច្បាស់ ដល់របបស៊ីរី ….យើងនឹងមិនអនុញ្ញាតឱ្យមានគ្រោះថ្នាក់ដល់ ក្រុម Druze នៅក្នុងប្រទេសស៊ីរី»។

នៅក្នុងប្រទេសអ៊ីស្រាអែល ជនជាតិ Druze ត្រូវបានគេមើលឃើញថា ជាជនជាតិភាគតិច ដ៏ស្មោះត្រង់ ហើយ ជារឿយៗបម្រើ នៅក្នុងកងកម្លាំងប្រដាប់អាវុធ របស់ប្រទេស មួយនេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner