ក្រុមហ៊ុនសំណង់ចំនួនពីរ ទទួលសិទ្ធិសាងសង់ព្រំដែនសហរដ្ឋអាម៉េរិក-ម៉ិកស៊ិក

សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុនសំណង់អាម៉េរិកចំនួនពីរ ទទួលបានថវិកាសរុបចូលគ្នាជាង៧៨៧លានដុល្លារ ដើម្បីសាងសង់ជញ្ជាំងព្រំដែននៅភាគខាងត្បូងប្រទេសជាប់ជាមួយម៉ិកស៊ិក ស្របពេលដែលច្បាប់ទប់ទល់លំហូរជនចំណាកស្រុកថ្មី នឹងត្រូវប្រកាសចេញនាពេលឆាប់ៗខាងមុខ នេះបើតាមការប្រកាសរបស់ក្រសួងការពារជាតិសហរដ្ឋអាម៉េរិក។
 
សូមរំលឹកថា កាលពីសប្តាហ៍មុន ក្រសួងការពារជាតិអាម៉េរិក បានបង្វិលលុយប្រមាណ១,៥ពាន់លានដុល្លារពីកញ្ចប់ថវិកាជាតិរបស់ខ្លួន ដើម្បីយកទៅជួយដល់គម្រោងសាងសង់ជញ្ជាំងព្រំដែនអាម៉េរិក-ម៉ិកស៊ិក ប្រវែងសរុបជិត១៣០គីឡូ ម៉ែត្រផងដែរ ហើយប្រការនេះ វាមានន័យថា ថវិកាដែលទទួលបានទាំងនេះ ត្រូវបានចំណាយអស់៧៨៧លានដុល្លារ ក្នុងចំណោមថវិកា១,៥ពាន់លានដុល្លារ។

បើតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិអាម៉េរិក ក្រុមហ៊ុនសំណង់ សោតវែសត៍ វ៉ាលឡេយ៍ នៅទីក្រុង អាល់ប៊ូខ្វេក រដ្ឋញូម៉ិចស៊ីកូ ទទួលបានកិច្ចសន្យាទំហំ៦៤៦លានដុល្លារសម្រាប់ការរចនា និងសាងសង់កំណាត់ជញ្ជាំងព្រំដែនក្រុង ធូកសុន នៅរដ្ឋ អារីហ្សូណា។ រីឯក្រុមហ៊ុន BFBC LLC នៅរដ្ឋ ម៉ុនថាណា ទទួលបានថវិកាជិត១៤២លានដុល្លារសម្រាប់ការរចនា និងសាងសង់នៅទីក្រុងអ៊ែលសេនត្រុន រដ្ឋកាលីហ្វរញ៉ា និងទីក្រុង យូម៉ា នៅរដ្ឋអារីហ្សូណា៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner