ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៌ ជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរ៉ូម៉ានី រីកចម្រើនឈានទៅមុខជានិច្ចនិរន្តរ៍ ក្នុងអត្ថប្រយោជន៍របស់ប្រជាជនទាំងពីរ
(ប្រទេសរ៉ូម៉ានី)៖ ការទូតដ៏មានប្រសិទ្ធភាព គឺស្ថិតនៅលើមូលដ្ឋាននៃស្ពានទំនាក់ទំនង ការជឿទុកចិត្ត និងកិច្ចសហប្រតិបត្តិការ។កម្ពុជាគឺជាប្រទេសដែលមានប្រវត្តិសាស្ត្រដ៏យូរអង្វែង និងសម្បូរទៅដោយវប្បធម៌ដ៏អស្ចារ្យ យើងមានបំណងចង់ចែករំលែករឿងរ៉ាវនៃប្រទេសរបស់យើង ដល់ប្រជាពលរដ្ឋរ៉ូម៉ានី ដើម្បីបង្កើតការយល់ដឹង និងកង្វាក់កង្វល់រវាងប្រជាជាតិទាំងពីរ។
នេះជាការលើកឡើងរបស់ឯកឧត្តម បណ្ឌិត ជា ច័ន្ទបរិបូរណ៌ ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសរ៉ូម៉ានី ក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ H.E. Ms. Brândușa Ioana Predescu ឯកអគ្គរដ្ឋទូតប្រទេសរ៉ូម៉ានី កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។
ឯកឧត្តម ជា ច័ន្ទបរិបូរណ៌ បានប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំ ។
ឯកឧត្តម បណ្ឌិត ក៏បានលើកឡើងដែរថា យើងត្រូវធ្វើការផ្សព្វផ្សាយអោយគ្នាទៅវិញទៅមក តាមរយៈប្រព័ន្ធផ្សព្វផ្សាយជាតិរបស់ប្រទេសយើងទាំងពីរ ដើម្បីបង្កើតការយល់ដឹង និងស្មារតីសាមគ្គីភាពរវាងប្រជាជនយើងទាំងពីរ ។
ឯកឧត្តមបណ្ឌិតបន្ថែមថា កម្ពុជាបានសង្កេតឃើញថា រ៉ូម៉ានីមានសក្តានុពលដ៏ល្អប្រសើរ ក្នុងវិស័យសេដ្ឋកិច្ចចម្រុះ ជាពិសេសផ្នែកព័ត៌មានវិទ្យា យានយន្ត និងកសិកម្ម។ យើងសង្ឃឹមថា វិស័យទាំងនេះនឹងក្លាយជាសម្រង់ដ៏ល្អសម្រាប់សហប្រតិបត្តិការក្នុងពេលអនាគត។
ជាកិច្ចឆ្លើយតប លោកជំទាវH.E. Ms. Brândușa Ioana Predescu បានគាំទ្រទាំងស្រុងការលើកឡើងពីសំណាក់ ឯកឧត្តម ជាច័ន្ទបរិបូរណ៌ ហើយភាគីទាំងពីរបានឯកភាពបង្កើតឱកាស អោយមានការជួបគ្នារវៀងសភាពាណិជកម្ម កម្ពុជា និង រ៉ូម៉ានី បានជួបគ្នា និងសហប្រតិបត្តការណ៍ រួមទាំងវិស័យទេសចរណ៍ផងដែរ ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ






