ក្លិបយក្ស២ នៅអេស៉្បាញ ប្រជែងយក Pogba ពីក្រុម Man Utd

អត្ថបទដោយ៖
Kien Sereyvuth

ក្លិបយក្ស២នៅអេស៉្បាញ ប្រជែងយក Pogba ពីក្រុម Man Utd ក្នុងនោះមានក្រុម FC Barcelona និងក្រុម Real Madrid កំពុងតែទាក់ទងដូចគ្នា។

គួររំលឹកថា Pogba បានសុំក្រុម Manchester United ចាកចេញពីក្រុមនៅរដូវដោះដូរកីឡាករខាងមុខនេះ។ ក្រុម Real Madrid ជាបេក្ខភាពទី១ ដែលចង់បានកីឡាករបារាំងរូបនេះជាងគេ ហើយក៏មានភាគរយខ្ពស់ផងដែរ។ យ៉ាងណាមិញគូប្រជែងខ្លាំងមួយទៀត បានចូលរួមដេញថ្លៃទិញដែរ គឺ FC Barcelona។

សូមបញ្ជាក់ថា ក្រុមអ្នកមានបុណ្យចង់បានកីឡាករឆ្នើមរបស់បិសាចក្រហមម្នាក់នេះ ដើម្បីទៅពង្រឹងតំបន់បម្រើរបស់ខ្លួនវិញ ខណៈដែលពួកគេកំពុងដាក់លក់កីឡាករជាច្រើន។ ក្រុម Barcelona អាចនឹងឱ្យបិសាចក្រហម ១៣០លានផោន ហើយថែម Rakitic មួយទៀត ដើម្បីយកកីឡាករជួយបារាំងលើកពាន World Cup 2018 ឱ្យបាន៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner