សភាពាណិជ្ជកម្មរខេត្តខេត្តបន្ទាយមានជ័យអញ្ជើញសួរសុខទុក្ខកងកម្លាំងជួរមុខនៃខេត្តឧត្តមានជ័យ
បន្ទាយមានជ័យ៖សភាពាណិជ្ជកម្មរខេត្តខេត្តបន្ទាយមានជ័យ ដឹកនាំដោយឧកញ៉ា អ៊ឹង វណ្ណម៉ៅ អនុប្រធានសភាពាណិជ្ជកម្ម កម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ បណ្ឌិត អោម សេងបូរ៉ា ស្ថាបនិកស៊ីអ៊ីអូ ម៉ាស្ទ័រក្លិប សមាជិក សមាជិកា អាជីវករ ម្ចាស់សហគ្រាស និងសប្បុរសជនជាច្រើននាក់កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកនូវគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនជូនដល់កងកម្លាំងជួរមុខនៃប្រាសាទតាមាន់ ខេត្តឧត្តមានជ័យ។
ក្នុងឱកាសនៃកាសាកសួរសុខទុក្ខ ឧកញ៉ា អ៊ឹង វណ្ណម៉ៅ បានថ្លែងអំណរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានលះបង់កម្លាំងកាយ ចិត្ត ពេលវេលា ឃ្លាតឆ្ងាយពីក្រុមគ្រួសារ ប្រពន្ធកូន ដើម្បីការពារជាតិមាតុភូមិ ពីការឈ្លានពានរបស់សត្រូវដែលចង់បានទឹកដីកម្ពុជា។
សូមជម្រាបថា ជាមួយនឹងការសាកសួរលើកទឹកចិត្តផ្ទាល់ប្រតិភូសភាពាណិជកម្មខេត្តក៏បាននាំ គ្រឿងបរិភោគ ឧបភោគ សម្ភារប្រើប្រាស់និងថវិកាមួយចំនួនធំ ប្រគល់ជូនកងទ័ពជួរមុខប្រចាំទិស ប្រាសាទតាមាន់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។អំណោយមាន អង្ករ ទឹកស៊ីអ៊ីវ ទឹកត្រី សៀង ពងទា តង់ ធូបមូស ទឹកបរិសុទ្ធ បារី អាវភ្លៀង នំ កាហ្វេ និងថវិកា៕









ដោយ៖ឃិន គន្ធា