ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលជាមួយសមាជិកថ្មី របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល

(ភ្នំពេញ)៖ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានរៀបចំពិធីសំណេះសំណាលជាមួយសមាជិកថ្មី របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានកិត្តិយសក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី នាព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៥ ដោយមានអ្នកចូលរួមជាង ៥០០នាក់ ។

ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងជាអនុប្រធានប្រតិបត្តិទទួលបន្ទុកជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស័្មគ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានសម្តែងនូវគារវៈកិច្ចគោរពចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ។

ឯកឧត្តមសាស្រ្តាចារ្យបានគោរពរាយការណ៍ជាសង្ខេបជូនគណៈអធិបតី និងអង្គពិធីពីដំណើរ និងសកម្មភាពជាឧត្តមប្រយោជន៍របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានលើកឡើងពី វឌ្ឍនភាពវិស័យសុខាភិបាលមានការបោះជំហានពីមួយដំណាក់កាលទៅមួយដំណាក់កាល។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានរំលេចពីសារៈសំខាន់ នៃការងារស្ម័គ្រចិត្តដែលត្រូវការទឹកចិត្តចេញពីបេះដូង ការវាស់វែងភាពអត់ធ្មត់ និងការជួបប្រទះនូវការប្រតិបត្តិដោយផ្ទាល់រវាងការរៀននៅក្នុងថ្នាក់ និងការអនុវត្តជាក់ស្តែង ដើម្បីទទួលនូវការហ្វឹកហាត់ជាក់ស្តែង និងទទួលនូវបទពិសោធន៍ នាំមកនូវអនុស្សាវរីយ៍យូរអង្វែង ។

សូមរំព្ញកជូនថា គិតពីឆ្នាំ២០២៣ មកដល់បច្ចុប្បន្ននេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានចូលរួមចំណែកផ្តល់សេវាអប់រំ ថែទាំ ព្យាបាលសុខភាពជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ បានចំនួន ២០ លើក សរុបប្រជាពលរដ្ឋមកទទួលសេវា ចំនួន ១៥៦ ៩១៥ នាក់។

ក្រៅពីសកម្មភាពចុះអប់រំ ថែទាំ ព្យាបាល សុខភាពនេះ មន្រ្តី បុគ្គលិក និស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានចូលរួមយ៉ាងសកម្មជាមួយការងារសង្គមផ្សេងៗ ដែលរួមមានការចូលរួមសកម្មភាពក្នុងនាមជាសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា សកម្មភាពកាកបាទក្រហមកម្ពុជា សកម្មភាពសប្បុរសធម៌ជួយនិស្សិតដែលខ្វះខាតលទ្ធភាពបន្តការសិក្សា ការងារបរិច្ចាកឈាម ការងារបរិស្ថាន កីឡា និងសិល្បៈ និងជាពិសេសការចូលរួមជាមួយរាជរដ្ឋាភិបាល គាំទ្រលើកទឹកចិត្តកងទ័ពដែលកំពុងប្រចាំការ ការពារប្រទេស នៅសមរភូមិមុខ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner