វៀតណាមនាំចេញត្រីប្រាទៅជប៉ុន បានចំណូលជាង១១លានដុល្លារ ត្រឹម៤ខែមកនេះ
អំឡុងរយៈពេល៤ខែដំបូង ឆ្នាំ២០១៩ វៀតណាមបានចេញត្រីប្រាទៅក្នុងប្រទេសជប៉ុន គិតជាប្រាក់មាន១១,៥៤លានដុល្លារអាម៉េរិក កើនឡើង៦១,៥ភាគរយ ជាហេតុនាំឲ្យជប៉ុនគឺជាទីផ្សារត្រីប្រាដ៏ធំលំដាប់ទី១០របស់វៀតណាម នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnamnews នៅថ្ងៃទី១៦ ឧសភានេះ ដោយដកស្រង់របាយការណ៍របស់សមាគមផលិត និងនាំចេញអាហារសមុទ្រវៀតណាម។
ប្រភពថា កាលពីឆ្នាំ២០១៨ ត្រីប្រារបស់វៀតណាមត្រូវបាននាំចូលទៅក្នុងប្រទេសជប៉ុន កើនឡើង១២ដង ពោលគឺតាំងពីមានតម្លៃត្រឹម២,៥៦លានដុល្លារអាម៉េរិក កាលពីឆ្នាំ២០១១។ សមាគមបានឲ្យដឹងដែរថា វៀតណាមបានចេញត្រីប្រា សរុបចំណូលបាន៦០៩លានដុល្លារអាម៉េរិក ក្នុងរយៈពេល៤ខែដំបូង ឆ្នាំ២០១៩ កើនឡើង៤,២ភាគរយ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ ចាប់តាំងពីខែមេសា ២០១៩មក ជប៉ុនសម្រេចមិនយកពន្ធនាំចេញលើផលិតផលខ្លះៗ ពីសមាជិកកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក CPTPP ក្នុងនោះ រួមមានទាំងវៀតណាមដែរ៕ធ.ដ