ឯកឧត្តម អ៊ឹង សុខឧត្តម ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំ The Eleventh and Final Substantive Session of the Open-Ended Working Group (OEWG) on ICTs Security នៅទីក្រុងញូវយ៉ក

(សហរដ្ឋអាម៉េរិក)៖ នៅថ្ងៃទី៧-១១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម អ៉ឹង សុខឧត្តម ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានដឹកនាំគណៈប្រតិភូកម្ពុជា ដែលមានមន្ត្រីជំនាញក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ចូលរួមកិច្ចប្រជុំ The Eleventh and Final Substantive Session of the Open-Ended Working Group (OEWG) on ICTs Security នៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក។ ជាមួយគ្នានេះ គណៈប្រតិភូកម្ពុជា ចូលរួមមានការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ពីគណៈប្រតិភូស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ ។

កិច្ចប្រជុំ បានពិភាក្សាអស់រយៈពេល ៥ឆ្នាំ និងបានបញ្ចប់ដោយការអនុម័តនូវរបាយការណ៍ចុងក្រោយរបស់ក្រុមការងារ OEWG លើសមិទ្ធផលដ៏សំខាន់មួយចំនួន ដែលសម្រេចឯកភាពគ្នាជាឯកច្ឆន្ទបានតាមរយៈការសម្របសម្រួលពីគ្រប់រដ្ឋជាសមាជិក។

របាយការណ៍ OEWG’s 2021-2025 រួមមាន របាយការណ៍សម្រេចចុងក្រោយ និងការបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំមួយសម្រាប់ជាយន្តការសកលអចិន្ត្រៃយ៍ថ្មី ស្តីពីសន្តិសុខក្នុងការប្រើប្រាស់បច្ចេកវិទ្យាទូរគមនាគមន៍និងព័ត៌មាន (ICTs) ដែលជាជំហានដ៏សំខាន់មួយក្នុងការឆ្ពោះទៅមុខ និងការធានាបាននូវសុវត្ថិភាពក្នុលំហរសាយប័រ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner