បងប្អូនស្គាល់អត់ម-១៣?
អតីតមន្ទីរឃុំឃាំង១៣ គឺជាកន្លែងឃុំឃាំង សួរចម្លើយ និងធ្វើទារុណកម្ម លើអ្នកជាប់ឃុំដែលចាប់ខ្លួនពីតំបន់មួយចំនួននៃភូមិភាគពិសេស និងជាពិសេសក្នុងចំណោមប្រជាជនក្នុងតំបន់ក្រោមការគ្រប់គ្រង់របស់រដ្ឋាភិបាលសាធារណរដ្ឋខ្មែរ (លន់ នល់) អំឡុងពេលសង្គ្រាមស៊ីវិល។
គេជឿជាក់ថា មានជនរងគ្រោះរាប់រយនាក់ បានស្លាប់នៅទីនេះ ហើយឌុច បានដកពិសោធន៍អំពីកិច្ចការគ្រប់គ្រងគុក ធ្វើទារុណកម្ម សម្លាប់មនុស្ស និងបណ្ដុះបណ្ដាលបុគ្គលិកមួយចំនួន រួចបានទៅអនុវត្តកាន់តែព្រៃផ្សៃនៅ ស-២១ ចន្លោះឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩។
យោងតាមភស្ដុតាងឯកសារនិងសក្ខីកម្ម អ្នកជាប់ឃុំនៅម-១៣ ត្រូវដាក់ឲ្យជាប់ឃ្នោះក្នុងរណ្ដៅនៅប្របមាត់ស្ទឹងក្រាំងពន្លៃ មុននឹងទារុណកម្ម និងសួរចម្លើយ។ អំឡុងពេលឃុំឃាំង អ្នកជាប់ឃុំខ្លះត្រូវបង្ខំឲ្យធ្វើការងារ ខ្វះខាតអាហារហូបចុក និងព្យាបាល ហើយក្រោយមកភាគច្រើនត្រូវបញ្ជូនទៅសម្លាប់។ ក្រៅពីទារុណកម្មព្រៃផ្សៃ អ្នកជាប់ឃុំខ្លះបានស្លាប់ដោយសារទឹកជំនន់ ដ្បិតពុំអាចចេញរួចពីរណ្ដៅ។
សព្វថ្ងៃទីតាំងនេះជា តំបន់ការពាររបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ យោងតាមព្រះរាជ្យក្រឹត្យចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ហើយក៏ជាទីតាំងបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ
១១ កក្កដា ២០២៥ ។
_____________________
ស្រាវជ្រាវដោយ៖ សច្ចធម៌ប្រវត្តិសាស្រ្ត
To all social media: https://t.me/cambotory
#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើរបស់កម្ពុជា #អតីតមន្ទីរឃុំឃំាង១៣ #ខ្មែរក្រហម #របបប្រល័យពូជសាសន៍
