សេដ្ឋកិច្ចប្រទេសថៃមានកំណើនយឺតយ៉ាវ ដោយសារអស្ថេរភាពនយោបាយ

កំណើនសេដ្ឋកិច្ចប្រទេសថៃ ត្រូវបានរំពឹងថានឹងយឺតយ៉ាវ នៅក្នុងឆ្នាំ២០១៩ ដោយសារតែអស្ថេរភាពនយោបាយក្នុងប្រទេស និងភាពតានតឹងពាណិជ្ជកម្មពិភពលោកកើនឡើង ដោយក្នុងនោះ បណ្តាក្រុមហ៊ុនក្នុងស្រុករងផលប៉ះពាល់ពីភាពអវិជ្ជមានពីជម្លោះអាម៉េរិក-ចិន។ នេះបើតាមការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រីថៃ Somkid Jatusripitak ថ្មីៗនេះ ចេញផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍ នៅថ្ងៃទី១៦ ឧសភា ២០១៩នេះ។

លោកឧបនាយករដ្ឋមន្ត្រី Somkid គ្រោងនឹងជួបបណ្តាមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងខែឧសភានេះ ដើម្បីសម្រេចគោលដៅកំណើននាំចេញ សម្រាប់ឆ្នាំ២០១៩ ដោយគេដឹងថា នឹងថយចុះ៨ភាគរយ។
ជម្លោះពាណិជ្ជកម្មអាម៉េរិក-ចិន កំពុងប៉ះពាល់ដល់សេដ្ឋកិច្ចពឹងផ្អែកខ្លាំងលើពាណិជ្ជកម្មរបស់ថៃ ខណៈដែលស្ថានភាពបច្ចុប្បន្ន ធ្វើឲ្យអ្នកវិនិយោគិនចាកចេញ។ សូមបញ្ជាក់ថា ថៃបានរៀបចំការបោះឆ្នោត កាលពីថ្ងៃទី២៤ មីនា ប៉ុន្តែរដ្ឋាភិបាលបន្ទាប់ ក្រោយការបោះឆ្នោតមិនទាន់ត្រូវបានប្រកាសឲ្យដឹងនៅឡើយទេ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner