គណបក្សនយោបាយក្នុងសម្ព័ន្ធភាព៖ ការចូលរួមសាមគ្គីគ្នាគ្រប់និន្នាការគណបក្សនយោបាយនាពេលបច្ចុប្បន្នដែលថៃឈ្លានពានទឹកដីកម្ពុជា គឺជារឿងដែលមានសារៈសំខាន់

ភ្នំពេញ៖ មេដឹកនាំគណបក្សនយោបាយក្នុងសម្ព័ន្ធ​ភាពបាន​លើកឡើងថា នាំនាំយកអំណោយ និងចុះទៅសួរសុខទុក្ខដល់កងទ័ព​ដែលកំពុងតែឈរជើងការពារបូរណភាពទឹកនៅប្រាសាទតាមាន់ធំ គឺការចូលរួមសាមគ្គីគ្នាគ្រប់និន្នាការគណបក្សនយោបាយនាពេលបច្ចុប្បន្នដែលសៀមឈ្លានពានទឹកដីកម្ពុជា គឺជារឿងដែលមានសារៈសំខាន់ខ្លាំងណាស់។

គណបក្សនយោបាយក្នុងសម្ព័ន្ធភាពបាននាំយកអំណោយ និងសួរសុខទុក្ខដល់កងទ័ពដែលកំពុងតែឈរជើងការពារបូរណភាពទឹកនៅប្រាសាទតាមាន់ធំ ដែលស្ថិតនៅភូមិគូ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥។ ដែលនេះបង្ហាញឱ្យឃើញនូវស្មារតីជាតិនិយមក្នុងការការពារបូរណភាពទឹកដី ជាពិសេសការខ្វាយខ្វល់ចំពោះសុខទុក្ខរបស់កងទ័ពដែលបានលះបង់អស់ពីកម្លាំងកាយចិត្តនៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដីកុំឲ្យប្រទេសជិតខាងឈ្លានពាន។

លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានមានប្រសាសន៍ថា ការចូលរួមសាមគ្គីគ្នាគ្រប់និន្នាការគណបក្សនយោបាយនាពេលបច្ចុប្បន្នដែលសៀមឈ្លានពានទឹកដីកម្ពុជា គឺជារឿងដែលមានសារៈសំខាន់ខ្លាំងណាស់។ គណបក្សធម្មាធិបតេយ្យ និងគណបក្សនយោបាយផ្សេងទៀតចូលរួមគ្រប់កាលៈទេសៈទាំងអស់ ដើម្បីផ្តល់កម្លាំងទឹកចិត្តដល់កងទ័ពជួរមុខដើម្បីប្រឆាំងសត្រូវឈ្លានពាន។

ឯកឧត្តម អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ បានមានប្រសាសន៍ថា គណបក្សសម្ព័ន្ធាពបានការចុះសួរសុខទុក្ខរបស់គណបក្សនយោបាយក្នុងសម្ព័ន្ធភាព ដល់កងយោធពលខេមរភូមិន្ទ នៅតំបន់ប្រាសាទតាមមាន់ធំ ហើយយើងត្រូវតែសាមគ្កីគ្នាដើម្បីការពារអធិបតេយ្យភាពរបស់កម្ពុជាឱ្យបានល្អគង់វង្ស។ សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់សាមគ្គីគ្នាដើម្បីការពារនៅខឿនការពារជាតិឱ្យបានរឹងមាំ។

គួរបញ្ជាក់ថា ការនាំយកអំណោយ និងសួរសុខទុក្ខដល់កងទ័ពដែលកំពុងតែឈរជើងការពារបូរណភាពទឹកនៅប្រាសាទតាមាន់ធំនេះ បានរំលេចឱ្យឃើញនូវស្មារតីជាតិនិយមក្នុងការការពារបូរណភាពទឹកដី ជាពិសេសការខ្វាយខ្វល់ចំពោះសុខទុក្ខរបស់កងយោធពលខេមរភូមិន្ទ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្តបញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសការរួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខ ក្សេមក្សាន្តរបស់ប្រជាជនកម្ពុជានៃយើង៕
ដោយ៖ពលជ័យ

ads banner