លោក ត្រាំ ច្រានចោលផែនការបញ្ជូនកងទ័ព១២០,០០០នាក់ ទៅកាន់តំបន់មជ្ឈិមបូព៌ា

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបដិសេធសេចក្តីរាយការណ៍របស់កាសែត New York Times ដែលចុះផ្សាយថា មន្ត្រីអាម៉េរិកកំពុងតែពិភាក្សាគ្នាអំពីផែនការបញ្ជូនកងទ័ព១២០,០០០ នាក់ទៅតំបន់មជ្ឈិមបូព៌ា ដើម្បីត្រៀមខ្លួនទប់ទល់នឹងការវាយប្រហារណាមួយរបស់អ៊ីរ៉ង់។

ថ្លែងប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមាន លោក ដូណាល់ ត្រាំ បាននិយាយថា លោកគិតថា វាជាព័ត៌មានក្លែងក្លាយ តើឥឡូវនេះលោកនឹងធ្វើបែបនោះឬ? ប្រាកដណាស់ យើងមិនទាន់មានផែនការសម្រាប់សកម្មភាពនេះនោះទេ។ សង្ឃឹមថា យើងនឹងចាំបាច់មានផែនការសម្រាប់សកម្មភាពនោះ ហើយប្រសិន បើយើងធ្វើបែបនោះ យើងនឹងបញ្ជូនកងទ័ពមានចំនួនច្រើនជាងនេះឆ្ងាយណាស់។

សូមរំលឹកថា បើតាមទីភ្នាក់ងារសារព័ត៌មាន New York Times រដ្ឋមន្ត្រីការពារជាតិស្តីទីអាម៉េរិក លោក Patrick Shanahan បានបង្ហាញផែនការមួយកាលពីសប្ដាហ៍មុន នៅក្នុងកិច្ចប្រជុំមួយរបស់ជំនួយការសន្តិសុខជាតិជាន់ខ្ពស់ ពាក់ព័ន្ធនឹងការផែនការបញ្ជូនកងទ័ពប្រមាណ ១២០,០០០នាក់ ទៅកាន់តំបន់មជ្ឈិមបូព៌ា ប្រសិនបើអ៊ីរ៉ង់វាយប្រហារលើកងកម្លាំងអាម៉េរិក ឬក៏ពន្លឿនការងារលើអាវុធនុយក្លេអ៊ែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner