រាជរដ្ឋាភិបាលកម្ពុជា ប្រគល់គ្រឿងឥស្សរិយយស«សហមេត្រីថ្នាក់មហាសេរីវឌ្ឍន៍ ដល់ឯអគ្គរដ្ឋទូតបារាំង ឯកឧត្តម Jacgues Pellet

អត្ថបទដោយ៖
ឈឹម សុផល

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានកោតសរសើរ ឯកអគ្គរដ្ឋទូតបារាំង ដែលបានបំពេញបេសកកម្មប្រកបដោយការតាំងចិត្តខ្ពស់ និងមានប្រសិទ្ធភាព ក្នុងការរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ និងពង្រឹងចំណងមិត្តភាពជាប្រវត្តិសាស្រ្ដ និងកិច្ចសហប្រតិបត្តិការពហុវិស័យ រវាងកម្ពុជា និងបារាំង។

ការកោតសរសើរបែបនេះ បានធ្វើឡើងខណៈដែល ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអនុញ្ញាតឲ្យ ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមឯកអគ្គរដ្ឋទូត ត្រូវចប់អាណត្តិការទូតនៅកម្ពុជា នាថ្ងៃទី១៧ កក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ។

ឯកឧត្តម ប្រាក់ សុខុន បានអរគុណចំពោះការរួមចំណែកដ៏សំខាន់របស់ ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា បារាំង និងបានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងវិស័យនានា ជាពិសេសវិស័យអបរំ វប្បធម៌ និងការអភិវឌ្ឍន៍ ។

ដោយទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងលើកិច្ចការទាំងនោះហើយ រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់គ្រឿងឥស្សរិយយស«សហមេត្រីថ្នាក់មហាសេរីវឌ្ឍន៍» ដែលជាគ្រឿងឥស្សរិយយសកម្រិតខ្ពស់បំផុតមួយរបស់ព្រះរាជាណាចក្រកម្ពុជា ជូន ឯកឧត្តម Jacques PELLET ។

ឯកឧត្តម ប្រាក់ សុខុន បានថ្លែងទទួលស្គាល់ចំពោះតួនាទីគន្លឹះរស់ ឯកឧត្តម Pellet ក្នុងការសម្របសម្រួលការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ជាច្រើនក្នុងអាណត្តិរបស់ឯកឧត្តម ដែលបានសម្គាល់ពីវឌ្ឍនភាពឆ្ពោះទៅរកការបង្កើតភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និងបារាំង ជាមួយគោលដៅរួម ក្នុងការសម្រេចឲ្យបានគោលបំណងនេះ នៅឆ្នាំ២០២៦ ។

ឯកឧត្តមឯកអគ្គរដ្ឋទូតបារាំង បានបញ្ជាក់ជាថ្មីនូការប្តេជ្ញាចិត្តរបស់បាំរាំង ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យនានា និង បានបញ្ជាក់ពីការគាំទ្ររបស់ប្រទេសបារាំងចំពោះការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ៕

អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ សួង ពិសិដ្ឋ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner