បុគ្គលិកទូតអាម៉េរិកនៅអ៊ីរ៉ាក់ ត្រូវបង្គាប់ឱ្យចាកចេញពីប្រទេសនេះជាបន្ទាន់ ស្របពេលមានភាពតានតឹងឡើងនៅមជ្ឈិមបូព៌ា

សហរដ្ឋអាម៉េរិក៖ បុគ្គលិកទូតអាម៉េរិកមិនមានភារកិច្ចចាំបាច់ទាំងអស់ប្រចាំទីក្រុងបាកដាដ នៅក្នុងថ្ងៃពុធនេះ ត្រូវបានក្រសួងការបរទេសអាម៉េរិកបង្គប់ឱ្យចាកចេញពីប្រទេសអ៊ីរ៉ាក់ជាបន្ទាន់ ហើយថែមទាំងផ្ដល់យោបល់ឱ្យពលរដ្ឋរបស់ខ្លួនជៀសវាងការធ្វើដំណើរមកកាន់អ៊ីរ៉ាក់ផងដែរ ស្របពេលមានភាពតានតឹងខ្លាំងជាមួយអ៊ីរ៉ង់។

ក្រសួងការបរទេសអាម៉េរិកបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា សេវាកម្មទិដ្ឋាការធម្មតាប្រចាំស្ថានទូតអាម៉េរិកក្នុងទីក្រុងបាដដាដ និងស្ថានកុង ស៊ុលប្រចាំទីក្រុង Erbil នឹងត្រូវផ្អាកសកម្មភាពជាបណ្ដោះអាសន្ន។ រីឯរដ្ឋាភិបាលអាម៉េរិកនឹងកំណត់ពីលទ្ធភាពនៃការផ្ដល់សេវាកម្មបន្ទាន់ដល់ពលរដ្ឋអាម៉េរិក នៅក្នុងប្រទេសអ៊ីរ៉ាក់។

ការបង្គាប់ឱ្យបុគ្គលិកទូតអាម៉េរិកចាកចេញពីប្រទេសអ៊ីរ៉ាក់ជាបន្ទាន់នេះ បានកើតមានឡើងបន្ទាប់ពីទីបញ្ជាការកណ្ដាលកងទ័ពអាម៉េរិក បានដាក់ឱ្យកងទ័ពអាម៉េរិក និងសម្ព័ន្ធមិត្តនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ស្ថិតក្នុងលក្ខណៈប្រុងជើងការខ្ពស់ ដោយសំអាងថា អ៊ីរ៉ង់ ឬកងកម្លាំងប្រដាប់អាវុធគាំទ្រអ៊ីរ៉ង់ អាចនឹងបើកការវាយប្រហារ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner