មន្ត្រីសង្ឃនិមន្តសួរសុខទុក្ខនិងនាំយកអំណោយទៅផ្តល់ជូនកងកម្លាំងជួរមុខ

បន្ទាយមានជ័យ៖សម្តេចព្រះវនរ័តកិត្តិបណ្ឌិត មួង រ៉ា សម្តេចព្រះសង្ឃ​នាយក​​ទី២​គណៈ​មហានិកាយនៃព្រះរាជា​ណា​ចក្រកម្ពុជា ព្រះអនុប្រធាន និងជាព្រះអគ្គលេខាធិការថេរសភានៃព្រះពុទ្ធសាសនានៅព្រះរាជាណា​ចក្រកម្ពុជារួម​ជាមួយ​ពុទ្ធបរិស័ទ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បាននិមន្តសួរសុខទុក្ខកងកម្លាំងជួរមុខ នៅតំបន់ប្រាសាទ​តាមាន់ធំ​និង​ប្រាសាទតាក្របី។

ក្នុងឱកាសនេះសម្តេចព្រះវនរ័ត កិត្តិបណ្ឌិត មួង រ៉ា បានមានថេរដិកាថា ឆ្លើយតបបាវចនា “ជាតិ សាសនា ព្រះមហាក្សត្រ” ក្នុងនាមអ្នកគង់ឬ​នៅជួរក្រោយជួយឧបត្ថម្ភគាំទ្រដល់កងកម្លាំងនៅជួរមុខការពារព្រំដែនទាំងអាហារ សម្ភារៈ រួមការ​ផ្ដល់ឱ្យ​អ្វីៗ​ដែលជាកម្លាំងចិត្ត ។

ព្រះតេជគណ ចាន់ សុជន ចៅអធិការវត្តខ្ចាស់ស្រុកព្រះនេតព្រះមាន​សង្ឃដិកាថា ក្នុងឱកាសសួរសុខទុក្ខគណៈប្រតិភូ​សង្ឃ​​បាន​នាំយក​អំណោយរបស់សម្តេចព្រះវនរ័ត កិត្តិបណ្ឌិត មួង រ៉ា រួមមាន អង្ករ ១០ តោន មី ៣០០ កេស, ទឹកក្រូច ១០០ កេស, ទឹកសុទ្ធ ១០០ កេស, ទឹកដោះគោ ៣០ កេស, ត្រីខ ៣០ កេស ទឹកត្រី ១០០ ទឹកស៊ីអ៊ីវ ១០០យួរ, ស្ករស ១០ បេ និងកាហ្វេ ១០ កេស។ជាមួយគ្នានេះមាន​អាវយ័ន្តតេជៈចំនួន១ ២០០អាវ ជាអំណោយផ្លូវចិត្តជូនកង​កម្លាំង​ផងដែរ៕
ដោយ៖គៀន ច័ន្ទហ៊ីន

ads banner