សម្ដេចតេជោ ហ៊ុន សែន ភ្ញាក់ផ្អើលដែលមានប្រជាជនថៃ ជឿលើពាក្យសម្តីរបស់សម្ដេច ជាងពាក្យសម្តីរបស់ ថាក់ ស៊ីន

(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញការភ្ញាក់ផ្អើល ដែលមានប្រជាជនថៃ ជឿលើពាក្យសម្តីរបស់សម្ដេច ជាងពាក្យសម្តីរបស់ ថាក់ ស៊ីន ។

សម្តេចតេជោ បានបង្ហាញឃ្លីបវីដេអូ និងសរសេរសារខ្លីដូច្នេះថា ខ្ញុំបានតាមដានស្តាប់ការស្ទង់មតិប្រជាជនថៃ។ នៅពេលថ្មីៗនេះ តាមទូរទស្សន៍ថៃប៉ុស្តលេខ៧ ហើយលទ្ធផល បានបង្ហាញថា «២៨% ជឿ លើខ្ញុំ ហ៊ុន សែន» និង«៣% ជឿ ថាក់ស៊ីន»។

សម្ដេចថា លទ្ធផលនេះ ពិតជាធ្វើឱ្យខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលមានប្រជាជនថៃ ជឿជាក់មកលើពាក្យសម្តីរបស់ ខ្ញុំ ជាងពាក្យសម្តី របស់ ថាក់ ស៊ីន ! ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner