សកម្មភាពមុនដំណើរការកម្មវិធី “តស់! យើងទៅច្រៀងចម្រៀងជាតិផ្ដល់កម្លាំងចិត្តជូនកងទ័ពជួរមុខ”
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
(ភ្នំពេញ)៖ «តស់! យើងទៅច្រៀងចម្រៀងជាតិ ផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ» ជាកម្មវិធីរៀបចំឡើងនារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូរឡាំពិក រាជធានីភ្នំពេញ ដោយមានសាធារណជនយ៉ាងច្រើនកុះករបានចូលរួមច្រៀងចម្រៀងជាតិរួមគ្នា។
ក្រោមទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា អ្នកចូលរួមទាំងអស់ បានបង្ហាញស្មារតីគ្រួសារខ្មែរ រួមជាតិ បានចូលរួមច្រៀងចម្រៀងជាតិរួមគ្នា ជាមួយអារម្មណ៍ស្មោះស្ម័គ្រ ពោរពេញដោយក្ដីស្រឡាញ់ចំពោះជាតិ និងមាតុភូមិកម្ពុជា។ ព្រឹត្តិការណ៍ បានបង្ហាញថែមទៀតពីកម្លាំងសាមគ្គីភាព គាំទ្រយ៉ាងជ្រាលជ្រៅ ជូនចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកាប្តេជ្ញាការពារបូរណភាពដែនដី និងអធិបតេយ្យភាពជាតិ និងការគាំទ្រពេញទំហឹងដល់វីរកងទ័ពកម្ពុជាដែលកំពុងឈរជើងការពារយ៉ាងអង់អាចក្លាហាននៅតាមព្រំដែន ៕
ដោយ ៖ វណ្ណលុក





ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។