វៀតណាម ៖ លិចទូកទេសចរណ៍នៅឈូងសមុទ្រ Ha Long ស្លាប់មនុស្សយ៉ាងតិច ៣៤នាក់

បរទេស ៖ លិចទូកទេសចរណ៍ ១គ្រឿង នៅឈូងសមុទ្រ Ha Long ប្រទេសវៀតណាម បណ្តាលឲ្យស្លាប់មនុស្ស យ៉ាងតិច ចំនួន៣៤នាក់ កាលពីថ្ងៃសៅរ៍ ទី១៩ ខែកក្កដា។

យោងតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឱ្យដឹងថា ទូកដែលបានដឹកមនុស្សជាង៥០នាក់ បានក្រឡាប់ ក្នុងពេលមានខ្យល់ព្យុះ។ មនុស្ស ១១នាក់ ត្រូវបានសង្គ្រោះ តែ បាត់ខ្លួន ៨នាក់ទៀត គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ។

មន្ត្រីបានប្រាប់ AFP ថា ព្យុះបានចាប់ផ្តើម នៅពេលរសៀល ដោយ
មានទាំង ដុំព្រិលធំ ប៉ុនម្រាមជើង ភ្លៀង ផ្គរ រន្ទះ និង ផ្លេកបន្ទោរ។

សេចក្តីថ្លែងការណ៍ នៅលើគេហទំព័ររបស់រដ្ឋាភិបាល បាននិយាយថា អាជ្ញាធរនឹង ស៊ើបអង្កេត និងបញ្ជាក់ពីមូលហេតុ នៃឧប្បត្តិហេតុនេះ ហើយដោះស្រាយយ៉ាងតឹងរ៉ឹង បើរកឃើញថា មានការរំលោភបំពាន។

គួរដឹងថា ឈូងសមុទ្រ Ha Long គឺជាគោលដៅទេសចរណ៍ ដ៏ពេញនិយមបំផុតមួយរបស់ប្រទេសវៀតណាម ដែលមានមនុស្ស រាប់លាននាក់ ទៅទស្សនាទឹកសមុទ្រពណ៌ខៀវបៃតង និងព្រៃទឹកភ្លៀង។

កាលពីឆ្នាំមុន ទូកចំនួន៣០គ្រឿង បានលិចនៅតំបន់ ក្នុងខេត្តមួយ តាមបណ្តោយឈូងសមុទ្រ Ha Long បន្ទាប់ពីព្យុះទីហ្វុង Yagi បាននាំមកនូវខ្យល់បក់ខ្លាំង និងរលកធំៗ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner