សម្តេចតេជោ ហ៊ុន សែន ៖ ខ្ញុំក៏មិនចង់និយាយជាមួយអ្នកធ្លាប់មានទោស ហើយក៏នឹងកំពុងត្រៀមជាប់ទោសបន្ថែមទៀតទេ!

ភ្នំពេញ៖នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ លើបណ្ដាញទំនាក់ទំនងសង្គមហ្វេស ប៊ុក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហោះសំណេរ មួយក្នុងន័យឆ្លើយតបទៅលោក ថាក់ស៊ីន។

សំណេរមានខ្លឹមសារថា៖” ខ្ញុំសូមផ្តាំទៅ ថាក់ស៊ីន វិញថា ខ្ញុំទេដែលជាអ្នកមិន ចង់ និយាយជាមួយ ថាក់ស៊ីន ចាប់តាំង​ពីកូនស្រីរបស់អ្នកឯងព្រហើន និងមើលងាយខ្ញុំមក ហើយលើសពីនោះខ្ញុំក៏មិនចង់និយាយជាមួយអ្នកធ្លាប់មានទោស ហើយក៏នឹងកំពុង ត្រៀមជាប់ទោសបន្ថែមទៀតផងដែរ ។ដូច្នេះកុំលើកតម្កើងខ្លួនឯងខ្ពស់ពេក។ ខ្ញុំនិយាយជាមួយអ្នក​ឯងនាំ​ចង្រៃខ្លួនទេ !។

សម្ដេចតេជោបន្តថា “ជាការកត់សម្គាលល់របស់ខ្ញុំ ចាប់តាំងពី ថាក់ស៊ីន ចូលពាក់ព័ន្ធនយោបាយថៃមក ថៃមាន​ភាពច្របូកច្របល់ខ្លាំងតាំងពីមុន រដ្ឋប្រហារ២០០៦មកម៉្លេះ ហើយខ្ញុំក៏មិនចង់លើករឿងអ្នកឯងប្រមាថ​ធ្ងន់ៗលើ​ព្រះមហាក្សត្រថៃដែរ ។វាជាសម្តីអាក្រក់អាក្រីខ្លាំងពេក មិនសមខ្ញុំនិយាយទេ នាំតែធ្វើឱ្យប៉ះពាល់ដល់ព្រះចេស្តា​ព្រះមហាក្សត្រថៃ ប៉ុន្តែគ្នាអ្នកឯងទទួល ស្គាល់ថាពិតជាមានមែន។ប៉ុន្មានថ្ងៃមុនលោកនិយាយ​ថា អ្នកដឹកនាំកម្ពុជា​ពុំមានសីលធម៌​ទេ។ នេះជាការប្រមាថដ៏ធ្ងន់ធ្ងដូចកូនស្រីលោក ប្រមាថ មេដឹកនាំកម្ពុជាថា គ្មានវិជ្ជាជីវៈដែលជា​មូលហេតុ​ធ្វើឱ្យមានការខឹងសម្បារ​ពីប្រជាជនកម្ពុជា។”

សម្ដេចតេជោ ហ៊ុន សែន បានលើកជាសំណួរថា”ខ្ញុំចង់សួរលោកថា បើខ្ញុំអត់សីលធម៌ ហេតុអ្វីបានជា​លោក​ពឹង​ពាក់​ខ្ញុំអស់រយៈពេល១៩ឆ្នាំ (២០០៦-២០២៥) លោកស្តាប់ការទូន្មានរបស់ខ្ញុំរហូតហៅខ្ញុំថាជាមេ០១។លោក​ចាំ​បានទេ ការរៀបចំគណបក្សភឿថៃ ដើម្បីចូលរួមបោះឆ្នោតឆ្នាំ២០១១ ក្រៅពីគំនិតមួយ​ចំនួននៅមានទ្រឹស្តីមួយគឺ ថាក់ស៊ីនគិត ភឿថៃធ្វើ នោះហើយជាទ្រឹស្តី ហ៊ុន សែន ដែល ខ្ញុំគួរតែរំលឹកដល់លោក។នៅមានរឿងច្រើនណាស់ដែលខ្ញុំ​មិន​ទាន់​និយាយរាប់ទាំងការ​តែងតាំងសមាជិករដ្ឋាភិបាលផងដែរ។ការចោទប្រកាន់ថា លោកដឹកនាំបក្ស​ភឿថៃគឺ​ជារឿង​ពិត រាប់ទាំងការក្បត់ជាមួយភូមិចាយថៃ គឺជាគំនិតលោកទាំងអស់ មិនមែន​ជាគំនិតអ៊ុងអ៊ីនទេ៕
ដោយ៖មុនី

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner