ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់​ម្ចាស់​អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន ៧ភូមិ នៅឃុំស៊ើង និងឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី

(រតនគិរី)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជាអញ្ជើញអធិបតីចែកវិញ្ញាបនបត្រ​សម្គាល់ម្ចាស់​អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន៧ភូមិ សរុប១៦៥៧បណ្ណ ស្ថិតក្នុងឃុំស៊ើង និងឃុំឡាមិញ ស្រុក​បរកែវ ខេត្តរតនគិរី នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ។

តាមរបាយការណ៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី​ខេត្ត​រ​តនគិរី ឲ្យដឹងថា បានប្រកាសតំបន់វិនិច្ឆ័យរួចចំនួន ១៩២ ភូមិ (រាប់បញ្ចូលភូមិ​ដែល​បានចុះបញ្ជីតាមបទបញ្ជាលេខ ០១ បប) ចុះបញ្ជីចេញប័ណ្ណបានចំនួន ១១២ភូមិ (រាប់បញ្ចូលទាំងភូមិដែលបានចុះបញ្ជីតាមបទបញ្ជា លេខ ០១ បប) ។ កំពុងអនុវត្ត​មិន​ទាន់ចេញ​ប័ណ្ណចំនួន ៨០ ភូមិ ក្បាលដីប៉ាន់ស្មានដែលត្រូវចុះបញ្ជីសរុប ១៥៤, ២៧៨ ក្បាលដី ក្បាលដីដែលបានវាស់វែងសរុប ៨១,៧៧៧ ក្បាលដី ។ ក្បាល​ដី​ដែល​បានធ្វើការវិនិច្ឆ័យសរុប ៧៦, ៣២២ ក្បាលដីបានបិទផ្សាយ​​សរុប ៥៧, ៨៦៨ ក្បាលដី បានចេញប័ណ្ណសរុប ៣៦, ៩៤៥ ក្បាលដី ប័ណ្ណដែលបានចែករួច ២៦,៥៨៧ ប័ណ្ណនិងមិនទាន់ចែកសរុប ១០, ៣៥៨ ប័ណ្ណ ដោយក្នុងនោះ​ក្បាលដី​បា​នវាស់វែងកំពុងបន្តនីតិវិធីសរុប ៨១, ៧៧៧ ក្បាលដី និងមិនទាន់វាស់វែងសរុប ៦៥,៧៨១ ក្បាលដី ។

គួររំលឹកផងដែរថា ៖ ចាប់ពីដើមអាណត្តិទី៧នេះ តាមការចង្អុលបង្ហាញរបស់ សម្ដេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទាក់ទិននឹងកិច្ច​ការ​បង្កើតបរិយាកាសគ្មានវិវាទនៅកម្ពុជា ក្នុងនោះ ក្រសួងរៀបចំដែនដី នគរូប​នីយ​កម្ម និងសំណង់ បានរៀបចំ​គោលនយោបាយមួយ គឺការចុះបញ្ជីដីបង្ហើយ​ដែល​បា​ន​ធ្វើឡើងនៅទូទាំងប្រទេស ហើយមកទល់ពេលនេះនៅសល់ត្រឹមតែប្រមាណ ១៧ ម៉ឺនក្បាលដីទៀតប៉ុណ្ណោះដែលត្រូវវាស់វែងឱ្យបានចប់សព្វគ្រប់ ហើយក៏ត្រូវជម្រះ​បញ្ហាវាស់វែងដីធ្លី ដែលមានភាពឆកល្វែងពីមុនមក និងត្រូវបំពេញបន្ថែម​ឱ្យមាន​ភាព​ល្អឡើងវិញផងដែរ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner