រដ្ឋមន្រ្តីក្រសួងកសិកម្ម ផ្តល់អនុសាសន៍ដល់សហគមន៍ ពិនិត្យលទ្ធភាពក្នុងការ​ចិញ្ចឹម​មាន់ស្រែ និងជ្រូកគូលែន ដែលមានតម្រូវការទីផ្សារល្អ

(ខេត្តសៀមរាប)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បញ្ជាក់ថា ការប្រើប្រាស់ពូជប្រពៃណី ក៏មានលក្ខណៈពិសេសដាច់​ដោយ​ឡែកផងដែរ ដែលជាប្រភេទស្វាយចន្ទីមិនប្រើប្រាស់ជីគីមី អាចកែច្នៃលក់ចេញឱ្យ​ភ្ញៀវ​ទេសចរណ៍ជាតិ និងអន្តរជាតិនៅនឹងទីតាំង អាចទទួលបានប្រាក់ចំណូល និង​តម្លៃបន្ថែមកម្រិតខ្ពស់។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងគូសបញ្ជាក់ដូចនេះ ខណៈអញ្ជើញជួបសំណេះ សំណាល ជាមួយសហគមន៍ទំនើបស្វាយចន្ទីភ្នំគូលែន នៅឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀម​រាប កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ។

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ក៏បានផ្តល់អនុសាសន៍ណែនាំដល់សហគមន៍ ពិនិត្យ លទ្ធភាពក្នុងការចិញ្ចឹមមាន់ស្រែ និងជ្រូកគូលែន ដែលមានតម្រូវការទីផ្សារល្អ សម្រាប់ជាប្រភពចំណូលមួយបន្ថែមទៀត៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner