ដ្រូនរុស្ស៊ីដុតផ្ទះប្រជាជនអ៊ុយក្រែន ស្លាប់ម្នាក់

បរទេស ៖ ក្រុមអ្នកពន្លត់អគ្គីភ័យអ៊ុយក្រែន បានធ្វើការពន្លត់ភ្លើង បន្ទាប់ពីរុស្ស៊ី បានវាយប្រហារ តំបន់ Sumy ភាគឦសាន របស់ប្រទេស ដោយប្រើយន្តហោះគ្មានមនុស្សបើក ស្លាប់មនុស្សម្នាក់ កាលពីយប់ថ្ងៃអាទិត្យ។

យោងតាមសេវាសង្គ្រោះបន្ទាន់ របស់រដ្ឋ អ៊ុយក្រែន បានឱ្យដឹងថា ស្ត្រីម្នាក់ ត្រូវបានសម្លាប់ និង ផ្ទះឯកជនជាច្រើនខ្នង ត្រូវបានដុតបំផ្លាញ អំឡុងការវាយប្រហារ។

ទីភ្នាក់ងារព័ត៌មាន UNN បានចេញផ្សាយ បន្ថែមថា ស្ត្រីដែលបានស្លាប់ មានអាយុ ៧៨ឆ្នាំ ហើយ អគារលំនៅដ្ឋាន ចំនួនបី និងអគារខាងក្រៅ ជាច្រើន ត្រូវបានភ្លើងឆាបឆេះ។

ក្រុមអ្នកជួយសង្គ្រោះ មិនអាចដោះស្រាយ ផលវិបាកភ្លាមៗ បានទេ ដោយសារតែ រុស្ស៊ី បានបើកការវាយប្រហារ ម្តងហើយម្តងទៀត លើទីតាំង ដែលពួកគេធ្លាប់ពន្លត់។

របាយការណ៍ បាននិយាយថា “បុគ្គលិកសង្គ្រោះបន្ទាន់ បានរារាំងអណ្តាតភ្លើង មិនឱ្យរាលដាល ដល់អគារលំនៅដ្ឋាន ពីរ ដែលមានទីតាំង នៅជិតចំណុចកណ្តាល នៃអគ្គីភ័យ”៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner