ប្រធានាធិបតីរុស្ស៊ីជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាម៉េរិក ស្របពេលមានភាពតានតឹងរវាងប្រទេសទាំងពីរ

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានគូសបញ្ជាក់ថា ដល់ពេលវេលាហើយ ដែលត្រូវស្តារទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោនឡើងវិញ បន្ទាប់ពីការស៊ើបអង្កេតរបស់រដ្ឋអាជ្ញាពិសេសអាម៉េរិកបញ្ចប់ទៅ ដោយមិនបានបង្ហាញថា លោក ត្រាំ មានទំនាក់ទំនងពិសេសជាមួយប្រទេសរុស្ស៊ី ។

ក្នុងអំឡុងជំនួបជាមួយរដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ នៅថ្ងៃអង្គារសប្តាហ៍នេះ ក្នុងទីក្រុង Sochi លោក ពូទីន បានថ្លែងអះអាងថា រូបលោកមានចំណាប់អារម្មណ៍ចំពោះលោក ដូណាល់ ត្រាំ ដែលចង់ស្ដារទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងរុស្ស៊ីឡើងវិញ ដើម្បីដោះស្រាយបញ្ហារួមគ្នា ដោយឈរលើមូលដ្ឋានផ្ដល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ។

ជាការឆ្លើយតបវិញនោះ លោក ម៉ៃ ប៉ុមប៉េអូ បានយល់ស្របលើការផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមករវាងរុស្ស៊ី និងសហរដ្ឋអាម៉េរិក ប៉ុន្តែប្រមុខការទូតអាម៉េរិករូបនេះ ក្នុងឱកាសជំនួបជាមួយសមភាគីរុស្ស៊ីក្នុងថ្ងៃដដែលនេះ ក៏បានថ្លែងព្រមានដែរថា សហរដ្ឋអាម៉េរិកនឹងមិនអត់ឱនឱ្យជាដាច់ខាត បើរុស្ស៊ីលូកដៃចូលក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីអាម៉េរិកនៅឆ្នាំ២០២០ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner