មេដឹកនាំកំពូលអ៊ីរ៉ង់អះអាងថា គ្មានឡើយកិច្ចចរចានុយក្លេអ៊ែរសាជាថ្មីទៀត

អ៊ីរ៉ង់៖ គ្មានឡើយកិច្ចចរចានុយក្លេអ៊ែរសាជាថ្មី បើទោះជាសហរដ្ឋអាម៉េរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ក៏ដោយ នេះបើតាមការអះអាងរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតុលា អាលី ខាមិនណេ ។

ថ្លែងតាមកញ្ចក់ទូរទស្សន៍រដ្ឋនៅថ្ងៃអង្គារសប្ដាហ៍នេះ លោក ខាមិនណេ បានគូសបញ្ជាក់ថា អ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិក នឹងមិនធ្វើសង្រ្គាមជាមួយគ្នាឡើយ បើទោះជាប្រទេសទាំងពីរត្រូវបានគេមើលឃើញថា កំពុងប្រឈមមុខនឹងភាពតានតឹងខ្លំាង ។

ទន្ទឹមគ្នានោះដែរ មេដឹកនាំកំពូលអ៊ីរ៉ង់រូបនេះ ថែមទំាងបានសង្កត់ធ្ងន់ទៀតថា សង្រ្គាមនឹងមិនផ្ទុះឡើងឡើយ ព្រោះអ៊ីរ៉ង់បានជ្រើសរើសយកការអត់ធ្មត់ជាមធ្យោបាយដោះស្រាយបញ្ហា រីឯសហរដ្ឋអាម៉េរិកផ្ទាល់ក៏ដឹងដែរថា ធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់ គឺគ្មានផលចំណេញអ្វីទាំងអស់ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner