សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធមជ្ឈមណ្ឌលផ្កាឈូក ដែលជាអង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលផ្កាឈូក នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ។
មជ្ឈមណ្ឌលផ្កាឈូក មានទីតាំងស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ មជ្ឈមណ្ឌល នេះ ជាអង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា ។ មជ្ឈមណ្ឌលផ្កាឈូក ជាកន្លែងដំបូងបង្អស់តែមួយគត់នៅកម្ពុជា សម្រាប់ដោះស្រាយ ការប្រឈមនៃការជួញដូរ កេងប្រវញ្ចលើកុមារជាពិសេសតាមបណ្តាញអ៊ីនធើណេត។ នេះគឺជាមជ្ឈមណ្ឌលលំដាប់ពិភពលោក ដែលនឹងក្លាយជាទីតាំងរបស់ក្រុមការងារ ប្រឆាំង ឧក្រិដ្ឋកម្មអ៊ិនធឺណិតទៅលើកុមារនៅកម្ពុជា ។
មជ្ឈមណ្ឌលនេះ នឹងដាក់ប្រទេសកម្ពុជា ជាចំណុចកណ្តាល នៃការប្រយុទ្ធប្រឆាំងនឹងអ្នកដែល ព្យាយាមធ្វើបាប កុមារ។
មជ្ឈមណ្ឌលផ្កាឈូក នឹងកំណត់ស្តង់ដារថែទាំមួយសម្រាប់កុមាររងគ្រោះ ក្នុងប្រទេស កម្ពុជា។ វាជាទីកន្លែងមួយ ដែលជនរងគ្រោះនៅរស់រានមានជីវិតទទួលបាននូវ ការ យកចិត្តទុកដាក់ដោយសេចក្តីថ្លៃថ្នូរ និងការគោរព ។
មជ្ឈមណ្ឌលផ្កាឈូក ត្រូវបានបង្កើតឡើងជាពិសេសដើម្បីផ្តល់នូវសេវា កម្មដែល មាន កំរិតខ្ពស់ ទៅដល់កុមាររងគ្រោះនៅក្នុងបរិយាកាសមួយដែលមានសុវត្ថិភាព ការថែ ទាំ និងការគាំទ្រ។ ការរចនារបស់មជ្ឈមណ្ឌលនេះ ត្រូវបានទទួលការកោតសរសើរ ពី ដៃ គូអន្តរជាតិ ហើយត្រូវបានគេពិពណ៌នាថាជាគំរូរួមមួយ ដែលអាចយកទៅចម្លងជា អន្តរ ជាតិ ។
សេវាកម្មទាំងអស់របស់អង្គភាពការពារកុមារ រាប់ពីការស៊ើបអង្កេត ការបណ្តុះ បណ្តាល ការធ្វើកោសល្យវិច័យ និងជំនួយដល់ជនរងគ្រោះ នឹងស្ថិតនៅក្រោម ដំបូល តែមួយ។ មជ្ឈមណ្ឌល ផ្កាឈូក ផ្តល់ជូន៖ ការព្យាបាលរបួសបឋម, ការពិនិត្យកោសល្យវិច័យ,មន្ទីរពិសោធន៍កោសល្យវិច័យដំបូងគេរបស់កម្ពុជា, បន្ទប់ពិសេសសម្រាប់សម្ភាសន៍,អ្នកប្រឹក្សាដែលទទួលបានការបណ្តុះបណ្តាលច្បាស់លាស់ និងជំនួយផ្នែកផ្លូវចិត្ត, ការ ផ្តល់កន្លែងស្នាក់នៅដែលមានសុវត្ថិភាពសម្រាប់ជនរងគ្រោះ និងក្រុមគ្រួសារ របស់ពួក គេ, ក្រុមការងារពេញម៉ោងសំរាប់ផ្តល់ការថែទាំបន្ទាប់, ខ្សែទូរស័ព្ទទាន់ហេតុការណ៍ ២៤ម៉ោង។
មជ្ឈមណ្ឌលនេះ ជាទីកន្លែងពិសេសសម្រាប់ផ្តល់វគ្គបណ្តុះបណ្តាលលើការ ស៊ើប អង្កេត ផ្នែកកោសល្យវិច័យដល់នគរបាលថ្នាក់តំបន់និងថ្នាក់ជាតិ គិលានុបដ្ឋាយិកា និងវេជ្ជបណ្ឌិត ។ មជ្ឈមណ្ឌលផ្កាឈូក ក៏ផ្តល់នូវវគ្គសិក្សាដែលរចនាឡើងជាពិសេស និងបង្រៀន ដោយ គ្រូបណ្តុះបណ្តាលដែលមានវិញ្ញាបនបត្រអន្តរជាតិមកពីជុំវិញពិភពលោក ដើម្បី កសាង សមត្ថភាព និងបណ្តុះបណ្តាលដល់អ្នកដែលមានភារកិច្ចមិនត្រឹមតែពាក់ព័ន្ធ នឹងការស៊ើបអង្កេតឧក្រិដ្ឋកម្មប្រឆាំង នឹងកុមារប៉ុណ្ណោះទេ ថែមទាំងសម្រាប់ អ្នកដែល ឆ្លើយ តបដំបូង អ្នកថែទាំ និងអ្នកព្យាបាល កុមាររងគ្រោះដោយឧក្រិដ្ឋកម្មផងដែរ។ មជ្ឈមណ្ឌលផ្កាឈូក នឹងធានាថា អ្នកដែលបំពានលើកុមារ នឹងត្រូវទទួល ទោស ចំពោះ មុខច្បាប់៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ







