លោក Zelensky ថាមន្ត្រីប្រឆាំងពុករលួយ នៅក្រោមឥទ្ធិពលរុស្ស៊ី
បទេស ៖ មេដឹកនាំនៃប្រទេសអ៊ុយក្រែន លោក Zelensky សម្តែងការព្រួយបារម្ភថា មន្ត្រីអ៊ុយក្រែន ប្រឆាំងអំពើពុករលួយ ស្ថិតក្រោមឥទ្ធិពល ពីប្រទេសរុស្ស៊ី ខណៈដែលប្រទេសទាំងពីរ ធ្វើសង្គ្រាម ប្រឆាំងនឹងគ្នា តាំងពីឆ្នាំ២០២២ មក។
លោក Volodymyr Zelensky បាននិយាយបែបនេះ កាលពីថ្ងៃទី២២ ខែកក្កដា ពោលគឺបន្ទាប់ពីលោកកាន់ប៊ិច ចុះហត្ថលេខា លើច្បាប់ ដកហូតស្វ័យភាពនៃភ្នាក់ងារប្រឆាំងអំពើពុករលួយ ចំនួនពីរ តែ ជាការផ្លាស់ប្តូរ ដែលត្រូវបានក្រុមអ្នករិះគន់ និយាយថា នឹងអនុញ្ញាតឱ្យមានការជ្រៀតជ្រែក របស់រដ្ឋាភិបាល ក្នុងសំណុំរឿងពុករលួយដ៏ល្បី។ ជាការស៊ីញ៉េ ក្រោយពីច្បាប់នេះ ទទួលបានការអនុម័ត ពីសភា លើសលុប។
ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky មានប្រសាសន៍ថា «នេះគឺជាចាំបាច់ត្រូវតែជម្រះ ឥទ្ធិពលរបស់រុស្ស៊ី»។ តែ ការកត់សម្គាល់របស់លោក បានកើតឡើង ចំពេលដែលការិយាល័យអង្គការតម្លាភាពអន្តរជាតិអ៊ុយក្រែន បានហៅការណ៍ ដកហូតនេះថា ជា «ការប៉ុនប៉ងរបស់អាជ្ញាធរ ដើម្បីបំផ្លាញឯករាជ្យភាព នៃ ស្ថាប័នប្រឆាំងអំពើពុករលួយ»។
អង្គការតម្លាភាពអន្តរជាតិ បានដាក់ចំណាត់ថ្នាក់ អ៊ុយក្រែននៅចំណាត់ថ្នាក់ទី១០៥ ក្នុងចំណោម ១៨០ប្រទេស នៅក្នុង «សន្ទស្សន៍ការយល់ឃើញ អំពីអំពើពុករលួយ» របស់ខ្លួន នៅឆ្នាំ២០២៤ ពោលគឺបានកើនឡើងពី ចំណាត់ថ្នាក់ ទី១៤៤ ក្នុងឆ្នាំ២០១៣៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

